តាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា យ៉ាងតិចមនុស្ស៧នាក់បានស្លាប់ ក្រោយការបាក់ដីមួយនៅភូមិដាច់ស្រាយល់ស្ថិតនៅភាគខាងលិច ខេត្ត Ghor របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។
លោក Ghulam Nasir Khaze អភិបាលខេត្ត Ghor បញ្ជាក់ប្រាប់ប្រភពស៊ីនហួផ្សាយថា ឧប្បទ្ទវហេតុនេះបានកើតឡើងនៅក្នុងភូមិ kHWAJA SIMA ស្រុក Tolak កាលពីថ្ងៃសៅរ៍ ។ លំនៅឋាន៣ខ្នងរងការខូចខាត ចំណែកជនរងគ្រោះមិនដឹងពីចំនួន ដែលកំពុងនៅបាត់ខ្លួន ។ បច្ចុប្បន្ននេះប្រតិបត្តិការស្វែងរកកំពុងប្រព្រឹតឡើង ។
សាកសពជនរងគ្រោះកប់នៅពីក្រោមគំនរបាក់បែក ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានជួយដល់ក្រុមអ្នកភូមិ និងក្រុមគ្រួសាររងគ្រោះដែលបាត់បង់ទីជម្រកក្រោយពីហេតុការណ៍បាក់ដីនៅតំបន់ភ្នំទាំងនេះផងដែរ ។
មន្ត្រីបានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះពីរបីថ្ងៃកន្លងមក ជាហេតុនាំឲ្យមានការបាក់ដីលើលំនៅឋាននៅតំបន់ជម្រាលភ្នំ ៕ ប្រែសម្រួលដោយ៖ thach yat