ភ្នំពេញ៖ មុននេះបន្តិច មានចោរមួយក្រុមចូលបន្លំយកលុយពីភ្នាក់ងារវីងមួយកន្លែងអស់៤០០០ពាន់ដុល្លា នៅផ្ទះវេលុយខាងក្រោយផ្សារឯករាជ្យទី១ ផ្លូវបេតុង ភូមិត្រពាំថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យ កំពុងតែបើកប្រត្តិការ ស្រាវជ្រាវរកមុខសញ្ញាក្រុមចោរខាងលើ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ព័ត៌មានលំអិត ជុំវិញករណីនេះ TNAOT news និងផ្សាយជូននៅពេលក្រោយ៕ ដោយ៖ សួង សាម