Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកអង្គុយចាំថ្កោលទោសចិន​ «អាកប្បកិរិយា​សម្លុតគំរាមកំហែង»

មហាអំណាចចិន និងអាមេរិក​បានមើលមុខគ្នាមិនចំ​​ក្នុងបញ្ហាមួយចំនួន ក្នុងនោះ​រាប់ទាំងបញ្ហាឆ្លងរាតត្បាត​ពីកូរ៉ូណាវីរុស ឬកូវីដ​១៩ ផងដែរ ។ ប៉ុន្មានថ្ងៃនេះ​ អាមេរិក​បានថ្កោលទោសចិន​ម្តងជាពីរដង ទៅលើសកម្មភាព ដែលអាមេរិក​ចាត់ទុកថា ជា«អាក្បកិរិយា​សម្លុតគំរាមកំហែង» ពាក់ព័ន្ធ​ទៅនឹងបញ្ហាដែនទឹក ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ។ 

(រូបភាព នាគ្រាកន្លងមក)

តាមការចេញផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន AMN ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិក​បានបើកការវាយប្រហារ​ដោយថ្កោលទោសខ្លាំង​ទៅលើ​យោធា​របស់ប្រទេសចិនថា ជាអ្នកមានអាកប្បកិរិយា​សម្លុតគំរាមកំហែង នៅសមុទ្រចិនខាងត្បូង ។ 

សេចក្តីថ្លែងការណ៍​របស់ក្រសួង​ការបរទេស​អាមេរិក ដែលចេញផ្សាយ​នៅថ្ងៃទី១៨ ខែមេសា បញ្ជាក់ថា «សហរដ្ឋអាមេរិក​មានការព្រួយបារម្ភ​ជាខ្លាំង ជុំវិញរបាយការណ៍ថ្មីៗនេះ​ស្តីអំពី​សកម្មភាព​សម្លុត​គំរាមកំហែង​ ម្តងហើយម្តងទៀត​​របស់ភាគីចិន ។ ប្រទេសនេះ​កំពុងមានបំណងរុករកប្រេង និងឧស្ម័ន​នៅច្រាំងថ្មប៉ប្រះទឹក​នៃប្រទេស​ដទៃផ្សេងទៀត ដែលបានប្រកាស​សិទ្ធិកាន់កាប់របស់ពួកគេ​ផងដែរ»។

(រូបភាព នាគ្រាកន្លងមក)

សេចក្តីថ្លែងការណ៍​បន្តទៀតថា «នៅក្នុងបរិបទនេះ ប្រទេសចិន​គួរតែបញ្ឈប់​ឥរិយាបថ​សម្លុតគំរាមកំហែង​របស់ខ្លួន​ ហើយចៀសវាង​​​បង្កឲ្យមានសកម្មភាពអស្ថេរភាព​នៅក្នុងតំបន់» ។ 

ប្រភពព័ត៌មានក្នុងតំបន់​បានផ្សាយថា នាវាល្បាត​រដ្ឋាភិបាលចិន​មួយគ្រឿង​បានចូលទៅកាន់ទីតាំង​នាវា​មួយគ្រឿង​ប្រតិបត្តិដោយ​ក្រុមហ៊ុន​រុករកប្រេង Petronas របស់រដ្ឋាភិបាលម៉ាឡេស៊ី នៅដែនទឹក​សមុទ្រចិនខាងត្បូង អំឡុងពេលនេះ នាវាក្រុមហ៊ុនម៉ាឡេស៊ីកំពុងបូមប្រេង​ក្នុងតំបន់ ។ 

(រូបភាព នាគ្រាកន្លងមក)

កាលពីសប្តាហ៍​កន្លងនេះ, យោធាចិន​បានធ្វើឲ្យអាមេរិក​កាន់តែខឹងសម្បារ​បន្ថែមទៀតនោះ គឺការ​ធ្វើសមយុទ្ធ​កងនាវាចរ​នៅតំបន់សមុទ្រប៉ាស៊ីហ្វីក ។ ទីក្រុងវ៉ាស៊ីន​បានថ្កោលទោស​ការធ្វើសមយុទ្ធនេះផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9146073