Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសឥណ្ឌូនេស៊ីត្រូវបានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍

ឥណ្ឌូនេស៊ីបានរាយការណ៍នៅថ្ងៃសុក្រនេះថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៤០៧ករណីហើយចំនួនករណីសរុបមានដល់ទៅ ៥៩២៣ករណី។ ចំនួននេះបានធ្វើឱ្យករណីឆ្លងនៅឥណ្ឌូនេស៊ីមានចំនួនច្រើនជាងប្រទេសហ្វីលីពីនដែលធ្លាប់តែមានចំនួនអ្នកឆ្លងខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

លោក Achmad Yurianto មន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា មានមនុស្សមកធ្វើតេស្តចំនួន ៤២០០០នាក់ដែលចំនួននេះគឺជាចំនួនកើនឡើង៣ដងក្នុងរយៈពេល២សប្តាហ៍។ «ចំនួនអ្នកឆ្លងនិងស្លាប់នៅតែកើតឡើងជាហូរហែ ដែលធ្វើឱ្យប្រទេសជាតិមានវិបត្តិយ៉ាងធ្ងន់ធ្ងរ​។ លោក Yurianto បានប្រាប់ខាងទូរទស្សន៍ថាមានអ្នកស្លាប់ចំនួន ២៤នាក់បន្ថែមទៀតដែលធ្វើឱ្យអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ៥២០នាក់។ តួលេខនេះបង្ហាញអំពីចំនួនអ្នកស្លាប់ដោយសារវីរុសកូរូណាខ្ពស់បំផុតក្នុងអាស៊ីបូព៌ាដោយមិនរាប់បញ្ចូលប្រទេសចិន»។  ក្រុមអ្នកស្រាវជ្រាវសុខភាពបាននិយាយថា ចំនួននៃការឆ្លងអាចកើនឡើងដោយសារតែចលនាប្រជាជនផ្លាស់ទីពីទីក្រុងនានាដើម្បីប្រតិបត្តិ និងប្រារព្ធពិធីបុណ្យសាសនាឥស្លាម «រ៉ាម៉ាដន»។

រូបតំណាង

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឥណ្ឌូនេស៊ីបានព្យាករណ៍ថាអាចនឹងមានចំនួនឆ្លងកើនឡើងដល់ទៅ ១លាននាក់នៅត្រឹមខែកក្កដានៅលើកោះជ្វាដែលជាកោះមានប្រជាជនច្រើនជាងគេ។ ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ហាក់នៅមានសម្ពាធយ៉ាងខ្លាំងបើទោះបីជាក្រុមការងារផ្នែកវីរុសកូរ៉ូណាបានដាក់បម្រាមឱ្យប្រជាជនទាំងនោះត្រូវនៅដាច់ដោយឡែកពីគ្នារយៈពេល ១៤ថ្ងៃ និងរក្សាគម្លាតពីគ្នាក៏ដោយ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9145055