Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាជាតិអាស៊ាន មានអ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩ កើនឡើងជិត៣ម៉ឺននាក់

បើគិតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រទេស​ទាំង១០ នៅក្នុង​តំបន់អាស៊ាន មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ២៧ ០០៤នាក់ ក្នុងនោះស្លាប់​១០៨៤​នាក់ និងជាសះស្បើយ ៧១៦៧នាក់ ហើយឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកឆ្លង និង​ស្លាប់​ច្រើនជាងគេបំផុត នៅក្នុងតំបន់នេះ។

យោងតាមវើលដូម៉ែទ័រ បានផ្សាយថា បើគិតត្រឹមវេលាខាងលើនេះ ឥណ្ឌូនេស៊ី មានអ្នកឆ្លង​វីរុសកូវីដ១៩ ចំនួន ៦២៤៨នាក់ ក្នុងនោះស្លាប់៥៣៥នាក់ និងជាសះស្បើយ ចំនួន៦៣១នាក់។ ប្រទេសហ្វីលីពីន មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៦០៨៧នាក់ ក្នុងនោះស្លាប់៣៩៧នាក់ និងជាសះស្បើយ ៥១៦នាក់។

ប្រទេសសិង្ហបុរី មានអ្នកឆ្លង ចំនួន៥៩៩២នាក់ ក្នុងនោះស្លាប់១១នាក់ និងជាសះស្បើយ​៧០៨នាក់។ ដោយឡែកប្រទេសម៉ាឡេស៊ី កាលពីមុនមានអ្នកឆ្លងច្រើនជាងគេ នៅក្នុង​តំបន់​អាស៊ាននោះ តែឥឡូវបានធ្លាក់មកចំណាត់ថ្នាក់លេខ៤ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង ចំនួន​៥៣០៥នាក់ ក្នុងនោះស្លាប់៨៨នាក់ និងជាសះស្បើយ៣១០២នាក់។

ថៃមានអ្នកឆ្លង ២៧៣៣នាក់ ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ​១៧៨៧នាក់។

វៀតណាម មានអ្នកឆ្លង ២៦៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន២០១នាក់។ ប្រទេស​ប៊្រុយណេ មានអ្នកឆ្លង ១៣៦​នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ១១២នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ១០៣នាក់។ មីយ៉ាន់ម៉ា មានអ្នក​ឆ្លងកើនឡើងដល់៩៤នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយ៥នាក់។ ឡាវ មានអ្នក​ឆ្លង ១៩នាក់ ក្នុងនោះជាសះស្បើយ២នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9144664