Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំងឺកូវីដ១៩នៅខេត្តកំពង់ចាមបានជាសះស្បើយអស់ហើយ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា​ឆ្នាំ២០២០នេះថា ខេត្តកំពង់ចាម គ្មានអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតទេ ពោលគឺអ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន ១៦នាក់នាពេលកន្លងទៅ បានព្យាបាលជាសះស្បើយអស់ហើយ។

យ៉ាងនេះក្តី រដ្ឋបាលខេត្តកំពង់ចាមនៅតែបន្តធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យ ថែទាំសុខភាព ដើម្បីជៀសផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នេះ។

ព្រឹកថ្ងៃទី១៨ មេសាដដែល រដ្ឋបាលខេត្តកំពង់ចាមក៏បានរៀបចំម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ៥គ្រឿង ដាក់នៅចំណុចខ្លោងទ្វាររដ្ឋបាលខេត្តសំខាន់ៗ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ផងដែរ។ ដោយ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9144120