Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងអប់រំប្រកាសពន្យារពេលការចូលរៀនឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេល នៃការចូលរៀនឡើងវិញរហូតដល់មានការជូនដំណឹងជាថ្មី គ្រប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។

តាមសេចក្តីណែនាំរបស់ក្រសួងអប់រំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា ត្រូវផ្សព្វផ្សាយ នឹងសហការល្អជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី ដើម្បីជំរុញគាំទ្រដល់ ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ដល់សិស្សានុសិស្សនៅតាមលំនៅស្ថាន និងសហគមន៍ តាមមធ្យោបាយ និងលទ្ធភាពជាក់ស្តែង។ អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ ត្រូវរៀបចំវេនយាមប្រចាំការ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ លើកទឹកចិត្តឲ្យសិស្សខ្ចីសៀវភៅសិក្សាគោល ដើម្បីលើកកម្ពស់ស្វ័យសិក្សា និងសិក្សាពីចម្ងាយ។

ចំណែក គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា

ត្រូវបន្តអនុវត្តន៍វិធានការ ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ជាពិសេសសេចក្តីណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។

សម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជនវិញ ត្រូវបន្តអនុវត្តន៍វិធានការ ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ជាពិសេសសេចក្តីណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត។ រៀបចំកែលម្អ និងអភិវឌ្ឍន៍វេទិកាឌីជីថល សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិច និងអនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។

ក្រសួងក៏បានលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សគ្រប់រូប ត្រូវបន្តជំរុញឲ្យកូនចៅ ធ្វើស្វ័យសិក្សានៅតាមផ្ទះ សិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក និងត្រូវមើលថែកូនចៅ អនុវត្តន៍វិធានការអនាម័យ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងខ្ពស់៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9143892