Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់ខ្លួនអ្នកទេសចររុស្ស៊ីចំនួន១៨នាក់ រំលោភលើច្បាប់ប្រឆាំងនឹងកូវីដ១៩

អ្នកទេសចរ ជាជនជាតិ​រុស្ស៊ីមួយក្រុម បាននាំគ្នាផឹកស៊ី រំលោភបំពានលើច្បាប់ប្រឆាំងនឹងកូវីដ​៩ ក៏ត្រូវបាន់ប៉ូលិសថៃឃាត់ខ្លួន ចំនួន១៨នាក់ នៅក្នុងផ្ទះជួល ស្ថិតក្នុង Koh Phangan ។

យោងតាមបណ្ដាញផ្សព្វផ្សាយរបស់ថៃ បានចុះផ្សាយ កាលពីព្រឹក ថ្ងៃទី១៨ ខែមេសា ថា មុន​ពេលមានការឃាត់ខ្លួននោះ ប៉ូលិសប្រចាំការនៅស្ថានីយ Koh Phangan បានចេញល្បាត ដើម្បី​បំពេញការងាររបស់ខ្លួន។ លុះពេលប៉ូលិសមកដល់ចំណុចផ្ទះជួល Koh Phangan ក៏​ ឮសំឡេងជនបរទេសឡូឡា។ ស្របពេលនោះ ក៏មានអ្នកស្រុករាយការណ៍ផងដែរ ទើប​ប៉ូលិសចូលទៅមើល។

ប៉ូលិស Koh Phangan បានឲ្យដឹងថា នៅពេលចូលទៅដល់ផ្ទះជួលនោះ ប៉ូលិ​សបានរកឃើញ​ម៉ូតូ​ចំនួន១៧គ្រឿងចតចោល នៅលើសួនច្បារ។ បន្ទាប់មកប៉ូលិសបានចូលទៅក្នុងផ្ទះជួល​នោះ ក៏រកឃើញជនបរទេសចំនួន១៨នាក់ កំពុងផឹកស៊ី និងស្រែកឡូឡា។

ប៉ូលិសថៃ បានបន្ដថា ដោយសារតែពួកគេប្រព្រឹត្ដខុសនឹងការដាក់មនុស្សឲ្យនៅដាច់ពីសង្គម ប្រឆាំងនឹងវីរុសកូវីដ១៩ ទើបប៉ូលិសឃាត់ខ្លួនពួកគេទាំងនោះ នាំទៅកាន់ស្ថានីយប៉ូលិស Koh Phangan ។  ភ្ញៀវបរទេសទាំងនេះ អាចនឹងត្រូវរងការចោទប្រកាន់ពីការរំលោភ​បំពានបម្រាម​លើការប្រមូលផ្ដុំគ្នា និងបម្រាមគោចរ​នាពេលយប់ ដែលជាវិធានការប្រឆាំងនឹងកូវីដ១៩។

ប៉ូលិសដដែល បានបញ្ជាក់ថា ក្នុងរយ:ពេលជាង២សប្ដាហ៍កន្លងមកនេះ ប៉ូលិស​ថៃបាន​ឃាត់​ខ្លួន​​អ្នករំលោភនឹងច្បាប់ប្រឆាំងនឹងកូវីដ១៩ រហូតដល់៧ពាន់នាក់។

ក្រោយការរីករាលដាល នៃវីរុសកូវីដ៩នេះមក ថៃបានចេញច្បាប់ប្រឆាំងនឹងវីរុសដ៏កាច​សាហាវនេះ ដោយដាក់ទោសទណ្ឌទៅលើការប្រមូលផ្ដុំគ្នាផឹកស៊ីជាក្រុម។ អ្នកល្មើសនឹងបទ​ប្បញ្ញត្ដិនេះ អាចនឹងត្រូវរងនូវការផាកពិន័យ ជាង៣ពាន់ដុល្លារអាមេរិក និង´ជាប់គុក រយ:ពេល១ឆ្នាំ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9143859