Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បង្ការឆ្លងកូវីដ-១៩​ អាជ្ញាធរមីយ៉ាន់ម៉ាដោះលែងអ្នកទោស២៥ពាន់នាក់

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេចដោះលែងអ្នកទោស រហូតដល់​១ភាគ៤ នៃអ្នកទោស​ទាំង​អស់​ នៅក្នុងប្រទេសនេះ ស្មើនឹង២៥ពាន់នាក់ ដើម្បីបង្ការនូវការឆ្លងកូវីដ១៩ នៅក្នុងមន្ទីរ​ឃុំឃាំង។

យោងតាមសារព័ត៌មាន ​​Bangkok Post កាលពីថ្ងៃទី​១៧ ខែមេសា​ បានផ្សាយថា នៅក្នុង​សេចក្តី​​ប្រកាសចេញពីការិយាល័យ​ប្រធានាធិបតី​មីយ៉ាន់ម៉ា នៅថ្ងៃទី​១៧ ខែមេសា បាន​បញ្ជាក់ថា អ្នកទោសរហូតដល់ទៅ​១ភាគ​៤ ស្មើ២៥ពាន់នាក់ ត្រូវបានដោះលែង ដើម្បី​កាត់​បន្ថយចំនួនអ្នកទោស បញ្ចៀសការឆ្លងរាលដាល នៃ​កូវីដ១៩។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកទោសដែលមានទោសស្រាល ក្នុងប្រទេសនេះ នឹងទទួលបាន​ការ​លើកលែងទោស ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅខែមេសានេះ​។ ជារៀងរាល់ឆ្នាំ​ មាន​អ្នក​ទោស​៥ពាន់នាក់ ត្រូវបានលើក​លែងទោស។ ដោយឡែក នៅក្នុងឆ្នាំ​២០២០ ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​​បានបង្កើនចំនួនអ្នកទោសត្រូវដោះលែង កើនឡើងដល់៥ដង ស្មើ២៥ពាន់នាក់ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។

អ្នកទោសនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រមាណ​១សែន​នាក់ ហើយក្នុងចំណោមអ្មកទោស​ដែលបានដោះលែង មានជនបរទេស​៨៧នាក់ នឹងត្រូវបណ្តេញចេញ​ពីប្រទេសក្រោយ​ការ​ដោះលែង។ ​មីយ៉ាន់ម៉ា មាននអ្នកឆ្លងសរុប​៨៥នាក់​ ស្លាប់​៤នាក់៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9143445