យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនដែលកំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ គ្មានលេខទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
សម្រាប់គណនីបណ្តាញសង្គមហ្វេសប៊ុកទាំងអស់មានចំនួន០៤ រួមមានទី១ Srolanh Shop ទី២ SWAG Autos ទី៣ NR Shop និងទី៤ ទឹកលាងដៃ សុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងអស់ខាងលើនេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕ ដោយ ៖ សុង យូ