យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹងសម្រេចបន្តការពន្យារពេលនៃការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅទូទាំងប្រទេស។
ការបន្តការពន្យារពេលនេះ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលតម្រូវឱ្យបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ សុង យូ