Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការងារទាំង ៦ ដែលមានហានិភ័យខ្ពស់និងត្រូវការពារពីការឆ្លងជំងឺកូវីដ ១៩

យោងតាមសាស្រ្តាចារ្យវេជ្ជបណ្ឌិត យ៉ុងភូ វ៉ូរ៉ាវ៉ាន (Dr. Yongphu Worawan) ជាប្រធានមជ្ឈមណ្ឌលគ្លីនិកឯកទេសនៃមហាវិទ្យាល័យផ្នែកវីរុស របស់សាកលវិទ្យាល័យ Chulalongkorn ប្រចាំប្រទេសថៃ បាននិយាយ និងណែនាំពីការងារទាំង ៦ ដែលមានហានិភ័យខ្ពស់ និងតម្រូវឲ្យអ្នកដែលកំពុងប្រកបការងារទាំងនេះប្រុងប្រយ័ត្ន។

រូបតំណាង

ការងារទាំង ៦ នោះរួមមាន ៖ 

– បុគ្គលិកពេទ្យ គឺជាការងារមួយដែលមានហានិភ័យខ្ពស់ជាងគេ ដោយសារតែគ្រូពេទ្យគឺត្រូវនៅជិតអ្នកជំងឺ និងអ្នកមានរោគសញ្ញា ដោយផ្ទាល់ ឬដោយប្រយោល។ ដូច្នេះហើយទើបការងារមួយនេះត្រូវបានណែនាំឲ្យមានវិធានការខ្ពស់ក្នុងការការពារខ្លួន និងការទប់ស្តាត់នៃជំងឺនេះ។ 

រូបតំណាង

– ជាងកាត់សក់ អ្នកម៉ាស្សា និងបម្រើសេវាកម្មពាក់ព័ន្ធផ្សេងៗ ក៏ត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ដោយសារតែអ្នកបម្រើការងារនេះត្រូវប៉ះពាល់ទៅលើអ្នកមកទទួលសេវាកម្មដោយផ្ទាល់នូវសក់ក្បាល រាងកាយជាដើម។ 

រូបតំណាង

– អ្នកទទួលភ្ញៀវនៅច្រកចេញ-ចូលទ្វានៅតាមកន្លែងកម្សាន្ត កន្លែងប្រដាល់ និងកន្លែងលេងកីឡា។ 

រូបតំណាង

– អ្នកទំនាក់ទំនងសាធារណៈ អ្នកបម្រើតាមយន្ដហោះ អ្នកបើករថយន្ដក្រុង និងរថយន្តតាក់ស៊ី និងក្រុមប៉ូលីសត្រួតពិនិត្យ។

រូបតំណាង

– អ្នកបោសសម្អាត និងអ្នកប្រមូលសម្រាមតាមផ្ទះ

រូបតំណាង

– អ្នកទាក់ទងជាមួយជនបរទេស ឬធ្វើការជាមួយពួកគេដែលទើបតែត្រលប់មកពីក្រៅប្រទេស

រូបតំណាង

លោកវេជ្ជបណ្ឌិតក៏បានណែនាំបន្តទៀតថា គ្រប់គ្នាដែលកំពុងតែបម្រើការងារផ្នែកទាំង ៦ នេះត្រូវតែមានវិធានការផ្ទាល់ខ្លួនខ្ពស់បំផុតដូចជាការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយជែលលាងដៃ ទឹកអាល់កុល និងសាប៊ូជាដើម មិនត្រឹមតែប៉ុណ្ណោះរាងកាយរបស់អ្នកក៏ត្រូវសម្អាតដើម្បីជាការចូលរួមទប់ស្តាត់ និងការពារពីជំងឺនេះផងដែរ៕ 

ប្រែសម្រួល៖ Seyha

from: https://tnaot.com/km/m/detail/article/9142255