Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌូនេស៊ី មានអ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩ច្រើនជាងគេ នៅតំបន់អាស៊ាន

បើគិតមកដល់វេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រទេស​ទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ២៤ ៨០៩នាក់ ក្នុងនោះស្លាប់​១០៥៥នាក់ និងជាសះស្បើយ ៦៨៤៥នាក់ ហើយឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកឆ្លង និង​ស្លាប់​ច្រើនជាងគេបំផុត នៅក្នុងតំបន់នេះ។

យោងតាមវើលដូម៉ែទ័រ បានផ្សាយថា បើគិតត្រឹមវេលាខាងលើនេះ ឥណ្ឌូនេស៊ី មានអ្នកឆ្លង​វីរុសកូវីដ១៩ ចំនួន៥៩២៣នាក់ ក្នុងនោះស្លាប់៥២០នាក់ និងជាសះស្បើយ ចំនួន៦០៧នាក់។ ប្រទេសហ្វីលីពីន មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៥៨៧៨នាក់ ក្នុងនោះស្លាប់៣៨៧នាក់ និងជាសះស្បើយ ៤៨៧នាក់។

ដោយឡែកប្រទេសម៉ាឡេស៊ី កាលពីមុនមានអ្នកឆ្លងច្រើនជាងគេ នៅក្នុងតំបន់អាស៊ាននោះ តែឥឡូវបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង ចំនួន​៥២៥១នាក់ ក្នុងនោះស្លាប់៨៦នាក់ និងជាសះស្បើយ២៩៦៧នាក់។

ប្រទេសសិង្ហបុរី មានអ្នកឆ្លង ចំនួន៤៤២៧នាក់ ក្នុងនោះស្លាប់១០នាក់ និងជាសះស្បើយ​១៦៨៩នាក់។ ថៃមានអ្នកឆ្លង ២៧០០នាក់ ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ​១៦៨៩នាក់។

វៀតណាម មានអ្នកឆ្លង ២៦៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន១៩៨នាក់។ ប្រទេស​ប៊្រុយណេ មានអ្នកឆ្លង ១៣៦​នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ១១២នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ៩៨នាក់។ មីយ៉ាន់ម៉ា មានអ្នក​ឆ្លងកើនឡើងដល់៨៥នាក់ ក្នុងនោះស្លាប់៤នាក់ និងជាសះស្បើយ២នាក់។ ឡាវ មានអ្នក​ឆ្លងកើនឡើងដល់១៩នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9141804