Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Seohyun ថតបង្ហាញម៉ូតថ្មីឲ្យក្រុមហ៊ុន ‘it MICHAA’

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន ‘it MICHAA’ បានបង្ហាញរូបភាពឈុតសម្លៀកបំពាក់ជាច្រើនសន្លឹកដែលថតដោយ Seohyun សម្រាប់រដូវក្តៅ។

រូបតំណាង

គួររំលឹកដែរថា Seohyun គឺជាតារាចម្រៀងដែលស្ថិតនៅក្នុងក្រុម Girls ‘Generation និងមានរូបសម្រស់លេចធ្លោជាងគេ។ នៅក្នុងរូបភាពនេះដែរកញ្ញាបានបង្ហាញទឹកមុខបែបមានមន្តស្នេហ៍ទន់ភ្លន់អម ជាមួយឈុតសខ្មៅមានបួនស្ទីលខុសៗគ្នា ដែលមើលទៅមានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។

រូបតំណាង

លើសពីទៀត Seohyun កំពុងថតរឿងភាគថ្មីមួយរបស់ក្រុមហ៊ុន JTBC ​មានចំណងជើងថា“Private Life”  ដែលនឹងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ខាងមុខនេះ។

រូបតំណាង

តោះមកទស្សនារូបភាពបង្ហាញម៉ូតសម្លៀកបំពាក់របស់ Seohyun ខាងក្រោមទាំងអស់គ្នា។

រូបតំណាង

គួរបញ្ជាក់ដែរថា ‘it MICHAA’ គឺជាឈ្មោះរបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់នារីបែបប្រេនមួយ ដែលមានភាពល្បីល្បាញ និងមានអ្នកគាំទ្រទូទាំងពិភពលោក។ យ៉ាងណាក៏ដោយនេះជាសម្មិតផលថ្មីមួយរបស់ Seohyun ដែលមានឱកាសថតម៉ូតឲ្យក្រុមហ៊ុនធំមួយនេះ៕

កែសម្រួលដោ៖ ភារ៉ា

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9141544