Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គំរូល្អណាស់ កែវ នីសា បរិច្ចាគថវិកាផ្ទាល់ខ្លួន ៤,៤៤៤ ដុល្លារ ដើម្បីទប់ស្កាត់កូវីដ១៩

តារាសម្តែង​ និងជាពិធីការិនីប្រចាំទូរទស្សន៍ CNC កញ្ញា កែវ នីសា បានសាងកេរ្តិ៍ឈ្មោះបោះសំឡេងនៅវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងទទួលបានការគាំទ្រច្រើនតាមរយៈទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាតមានពីធម្មជាតិ។

នៅមុននេះបន្តិចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បើយោងតាមផេកផ្លូវការលោក ហេង ឡុង បានបង្ហោះថា ”សូមគោរពអរគុណដល់កញ្ញា កែវ នីសា ដែលបានបរិច្ចាគទឹកប្រាក់ 4,444ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះកញ្ញា កែវ នីសា ទោះបីជាមរមាញឹកក្នុងអាជីពសិល្បៈយ៉ាងណាក្តី តារាស្រីរូបនេះតែងតែសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9141497