Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំណាងរាស្ត្រអាមេរិក​១៧រូប ទាមទារឲ្យអគ្គនាយក​ WHO លាលែងពីតំណែង ទើបផ្តល់ជំនួយវិញ

តំណាងរាស្ត្រអាមេរិកមួយក្រុម មកពីគណបក្សសាធារណរដ្ឋ បានប្រកាសថា អាមេរិក​នឹងផ្តល់​ជំនួយ​ដល់អង្គការសុខភាពពិភពលោក (WHO) ឡើងវិញ ប្រសិនបើប្រធានអង្គការនេះ​ គឺ លោក Tedros Adhanom Ghebreyesus លាលែងចេញពីតំណែង។

តំណាងរាស្ត្រអាមេរិក ចំនួន១៧រូប បានគាំទ្រដល់សកម្មភាពរបស់ប្រធានាធិបតី ក្នុងការ ផ្អាកផ្ដល់ជំនួយដល់​ WHO ។ ក្រុមតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ថា ពួកគេ​ទាំងអស់គ្នា បានបាត់បង់ទំនុកចិត្តទៅលើលោក Tedros Adhanom Ghebreyesus ក្នុងការដឹក​នាំអង្គការ​សុខភាព​កំពូលមួយនេះ​។

សូមបញ្ជាក់ផងដែរថា លោក Tedros Adhanom Ghebreyesus តែងតែ អំពាវនាវដល់​មហា​អំណាច​ពិភពលោក កុំយកបញ្ហាកូវីដ-១៩ ធ្វើជានយោបាយឲ្យសោះ ដោយលោកមិនគាំទ្រ ទង្វើបែបនេះឡើយ។ ប៉ុន្ដែកាលពីពេលថ្មីៗនវ ប្រធានអង្គការ​ WHO  ក៏បានលើក​ឡើងផងដែរ​ថា មិនមានភស្តុតាងណាមួយ​ អាចបញ្ជាក់បានថា វីរុស ​COVID-19 លេចចេញពី​បន្ទប់ពិសោធន៍​ នៅទីក្រុងវូហាន ប្រទេសចិន នោះឡើយ។

អាមេរិក បានប្រកាសផ្តាច់ជំនួយ កាលពីថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០ ហើយការ​ប្រកាស​បែបនេះរប់អាមេរិក ក៏​ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ខណ: ពិភពលោកកំពុងប្រឈមនឹងបញ្ហាសុខភាព​។ សូម្បីតែប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi ក៏បានចាត់ទុកសកម្មភាពរបស់លោក ត្រាំ គឺជាអំពើខុសច្បាប់​ផងដែរ៕ប្រែ សម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9141227