Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋអាមេរិក២០លាននាក់អត់ការងារធ្វើ ប្រធានាធិបតី ត្រាំ គ្រោងបើកទ្វារសេដ្ឋកិច្ចឡើងវិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃទី​១៧ ខែមេសា​ បានណែនាំដល់​រដ្ឋ​មួយ​ចំនូនឲ្យបើកទ្វារសេដ្ឋកិច្ចឡើងវិញ​ តាមដំណាក់កាល ដើម្បី​ដំណើរការសេដ្ឋកិច្ចឡើងវិញ​ បើទោះជាមានអ្នកស្លាប់​ ដោយសារតែកូវីដ-១៩ បន្តកើនឡើងនៅអាមេរិកក្តី។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរ នៅលើបណ្តាញសង្គម  Twitter របស់លោកថា «យើងមិនអាចបើកទ្វារសេដ្ឋកិច្ចបាន ក្នុងពេលតែមួយឡើយ គឺ​ត្រូវតែ​បើកតាមដំណាក់កាល​។

បើតាមគម្រោងនេះ លោក ត្រាំ​ ស្នើមិនមែនបញ្ជាដល់បណ្តាអភិបាលរដ្ឋទាំងអស់របស់អាមេរិក នោះឡើយ។ ប៉ុន្ដែលោក ត្រាំ បានបើកសិទ្ធិឲ្យអភិបាលរដ្ឋមានការសម្រេច ត្រឹមត្រូវ​លើវិស័យសេដ្ឋកិច្ច ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារតែកូវីដ-១៩នេះ។

ក្រុមអ្នកនយោបាយអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី​ Nancy Pelosi ​និងលោក​ Joe Biden  បានលើកឡើងថា មានតែការធ្វើតេស្តប៉ុណ្ណោះ ទើបជាគន្លឹះដ៏ល្អ សម្រាប់បើកទ្វារសេដ្ឋកិច្ចឡើងវិញ​។ ជាមួយគ្នានេះដែរ អ្នកនយោបាយ មកពីគណបក្ស​ប្រជាធិបតេយ្យ ក៏បានថ្កោលទោសលោក ត្រាំ អំពីការមិនមានគម្រោងច្បាស់លាស់ ក្នុងការ​ទប់ស្កាត់​កូវីដ១៩ ក៏ដូចជា ដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9141040