Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការិយាល័យស្ថិតិជាតិចិន ៖ ផលិតផលក្នុងស្រុកសរុប ធ្លាក់ចុះ ៦,៨ ភាគរយ ត្រីមាសទី១ ឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសចិន បានរងការបំផ្លិចបំផ្លាញ ដោយសារវីរុស COVID-19 ។ ប៉ុន្តែទោះ​ជាបែបនេះក៏ដោយ ប្រទេសចិនបានបង្ហាញនូវសញ្ញាប្រសើរឡើងវិញខ្លះៗ​ សមល្មម​ផងដែរ ។

ប្រភពព័ត៌មាន Sputnik បានផ្សាយថា ការិយាល័យស្ថិតិជាតិរបស់ចិន បានឱ្យដឹង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានធ្លាក់ចុះ ៦,៨ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០នេះ គឺចំពេល​មានការរីករាលដាល នៃកូរ៉ូណាវីរុស ឬ COVID-19 ។ 

ការិយាល័យស្ថិតិជាតិរបស់ចិន បានបន្តថា «យោងតាមការប៉ាន់ស្មានបឋម ផលិតផល​ក្នុង​ស្រុក​​សរុបរបស់ចិន មានចំនួន ២០ ៦៥០,៤ ពាន់លានយន់ (ប្រហែល ៣ ពាន់ពាន់​លាន​ដុល្លារ) នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០ ធ្លាក់ចុះប្រចាំឆ្នាំពី ៦,៨ ភាគរយក្នុងមួយឆ្នាំ» ។ 

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា នេះជាការថយចុះនូវផលិតផលក្នុងស្រុកសរុប លើកដំបូងបំផុតរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ១៩៩២មក ខណៈទីក្រុងប៉េកាំង បានចាប់ផ្តើម​ផ្សព្វផ្សាយ ស្ដីអំពីស្ថិតិជាផ្លូវការនោះរហូតមក ។

របាយការណ៍ប្រចាំខែ របស់ OPEC កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានព្យាករ​អំពី​ការ​ធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង នៅឆ្នាំ២០២០នេះ ដោយសារ​ការរាតត្បាត នៃ COVID-19 ។ ប្រទេសចិន ត្រូវបានមើលឃើញថា គ្រប់គ្រងបានការរាលដាលវីរុសនេះបានទាំងស្រុង ហើយ​អាចធ្វើឲ្យមានកំណើនផលិតផលក្នុងស្រុកសរុប ១,៥ ភាគរយថែមទៀតផង។ បើទោះជាចិនមានកំណើតសេដ្ឋកិច្ច​១,៥ភាគរយក្ដី តែចំនួននេះក៏នៅតែ ជាការធ្លាក់​ចុះយ៉ាងខ្លាំង បើធៀបនឹងអត្រាកំណើន ៦,១ ភាគរយ កាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា វីរុស COVID-19 ត្រូវបានគេដឹងថា ផ្ទុះឡើងដំបូងនៅក្នុងទីក្រុង Wuhan ក្នុងខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ។ ក្រោយមក ​វីរុស​កូរ៉ូណា ឬ COVID-19 នេះ បានរីករាលដាលដល់ប្រទេសជាច្រើនពាសពេញពិភពលោក។ 

នៅ​ទូទាំង​ពិភពលោក មានមនុស្សជាង ២ ១៥៣ ០០០ នាក់ បានឆ្លងវីរុស COVID-19 ហើយ​ក្នុងនោះមនុស្សជាង ១៤៤ ០០០ នាក់ បានបាត់បង់ជីវិត ។ នេះបើយោងតាមតួលេខ​របស់​សាកលវិទ្យាល័យ Johns Hopkins៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9141008