ភ្នំពេញ៖ មកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ការដ្ឋានបុកស៊ីផាយប្រឡាយបឹងត្របែកសម្រេចបានប្រមាណ៧០ភាគរយហើយ។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលខណ្ឌចំការមន។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអោយដឹងថា ការចុះត្រួតពិនិត្យស្ថានភាពការបុកស៊ីផាយប្រឡាយបឹងត្របែកនៅព្រឹកថ្ងៃទី១៧ មេសានេះ គឺក្នុងបំណងចង់ដឹងថា ក្រោយពេលភ្លៀងធ្លាក់មកប៉ុន្មានថ្ងៃនេះ តើមានសំរាមហូរតាមទឹកប្រឡាយកម្រិតណា ដើម្បីមានវិធានការកាយយកសំរាម កុំអោយមានការកកស្ទះច្រើន ក្នុងប្រឡាយ ដែលអាចនាំឲ្យបរិស្ថានមិនល្អ ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរប្រឡាយ ពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាបុកស៊ីផាយ អោយរួចរាល់តាមផែនការនៅមុនរដូវវស្សាមកដល់ ។
លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ។ លោកថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកស៊ីផាយ ដោយមិនប្រើរយៈពេលវែងទេ ព្រោះរហូតមកដល់ពេលនេះយើងបានធ្វើរួចរាល់បាន ៧០ភាគរយហើយ ស្មើ ១៥៣ម៉ែត្រ។ ដោយ៖ ផេង ភាព