Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃត្រៀមទទួលពលរដ្ឋ​១ម៉ឺននាក់ មកពីបរទេស

រដ្ឋាភិបាលថៃបានត្រៀមលក្ខណៈទទួលពលរដ្ឋរបស់ខ្លួនប្រមាណ​១ម៉ឺននាក់ វិលត្រឡប់មកពីប្រទេសជិតខាង ក្នុងនោះមានភាគច្រើនមកពីប្រទេសម៉ាឡេស៊ី។

ពលរដ្ឋដែលបានវិលត្រឡប់មកពិក្រៅប្រទេស អាចនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ​។ រដ្ឋាភិបាលថៃបានប្រកាសថា  នៅថ្ងៃទី​១៧ខែមេសា មានពលរដ្ឋថៃ​៨០០០នាក់ នឹងវិលត្រឡប់មកពីម៉ាឡេស៊ី ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា កម្លាំងសន្តិសុខ និងមន្ត្រីក្នុងតំបន់បានសហការគ្នា ត្រួតពិនិត្យ នៅច្រកព្រំដែនទាំង​១៥កន្លែងទូទាំងប្រទេស។ កម្លាំងទាហាន នឹងផ្តល់លក្ខណៈងាយស្រួល ដល់ពលរដ្ឋចូលមកប្រទេសវិញ ដោយត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែក។

ជាមួយគ្នានេះថៃនឹងចាត់វិធានការតឹងតែងបំផុតចំពោះ អ្នកដែលបានឆ្លងដែនខុសច្បាប់ ឬគេចពីការត្រួតពិនិត្យសុខភាព។ ថ្មីៗនេះមានពលរដ្ឋ​ថៃ​១០០នាក់ ចូលពីម៉ាឡេស៊ីខុសច្បាប់ ដោយមិនអាចរងចំារដ្ឋាភិបាលបើកផ្លូវឲ្យ។ បច្ចុប្បន្នមានពលរដ្ឋថៃដល់ទៅ​១៤ពាន់នាក់ ជាប់គាំងនៅក្រៅប្រទេសរងចំវិលត្រឡប់ទៅថៃវិញ។

យោងតាមសារព័ត៌មាន បាងកក់ប៉ុស្ត៍ នៅថ្ងៃទី​១៧ ខែមេសា បានផ្សាយថា ចាប់តាំងពីថៃអនុវត្តច្បាប់គ្រាមានអាសន្ន តាំងពីថ្ងៃទី ៣ ខែមេសា មកទល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩បានធ្លាក់ចុះយ៉ាងខ្លាំង ។ បច្ចុនប្បន្នថៃមានអ្នកឆ្លង​២៦២៧នាក់​ក្នុងនោះមានដល់ទៅ​១៦០០នាក់បានព្យាបាលជាសះស្បើយ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9140873