Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្លៃប្រេង ប្រភេទ Brent កើនឡើងជិត៣ភាគរយ

បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំបាន ដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពីការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបំផ្លាញ​ដោយជំងឺរាតត្បាតនោះមក តម្លៃប្រេង​ចាប់ផ្តើម​ហក់ឡើងខ្ពស់ភ្លាម​ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ 

យោងតាមការចេញផ្សាយរបស់ប្រភព រ៉យទ័រ​ បានបញ្ជាក់ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង​៧៥សេន ឬប្រហែល​២,៧​ភាគរយ គឺ​២៨,៥៧ដុល្លារ​ ក្នុង​មួយបារ៉ែល ។ ខណៈនេះដែរ ប្រេងឆៅអាមេរិក សម្រាប់ខែ​ឧសភា ដែលផុតកំណត់​ នៅថ្ងៃទី២១ ខែមេសា បានកើនឡើង​១សេន ឬ​០,១ភាគរយ បានត្រឹម ១៩,៨៨ដុល្លារ​ក្នុងមួយបារ៉ែល។ ចំណែក​ប្រេង​ក្នុងពេលអនាគត ខែវិថុនាវិញ កើនឡើងរហូតដល់១,១​ដុល្លារឯណោះ ឬ​ស្មើ​៤,៣​ភាគរយ ដល់ត្រឹម​២៦,៦៣ដុល្លារ​ ក្នុងមួយបារ៉ែល​។ 

ប្រធានាធិបតី​ ដូណាល់ ត្រាំ បានដាក់ចេញ​គោលការណ៍​ ៣ដំណាក់កាល​ ដើម្បីបញ្ចប់​ការចាក់សោ ឬបិទប្រទេស​ ដើម្បីបញ្ឈប់​ការរាតត្បាតវីរុស ដែលសម្លាប់​ពលរដ្ឋអាមេរិកជាង ៣២ ០០០​នាក់ និង​សម្លាប់មនុស្សជិត ១៤០ ០០០ នាក់ នៅជុំវិញពិភពលោក ខណៈប្រទេសដទៃផ្សេងទៀត ក៏បានបន្ធូរបន្ថយ​ការរឹតបន្តឹង​​​នោះខ្លះៗហើយដែរ ។ 

អ្នកវិភាគ​ផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន OANADA នៅទីក្រុងញូវយ៉ក​ បានអះអាងថា តម្លៃប្រេង​កំពុងតែកើនឡើង ក្រោយពេល​ប្រធានាធិបតី ត្រាំ បាន​ដាក់ចេញ​គោលការណ៍​ណែនាំ​ ស្តីអំពីការធ្វើឲ្យប្រសើរឡើង​នូវសេដ្ឋកិច្ច​អាមេរិក ហើយថា ប្រទេស​ជាតិ​នឹងមានការ​បើកឆាប់ៗនេះ លើសពីអ្វីដែល​គ្រប់គ្នារំពឹង​គិតទុក៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9140853