Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីប្រេស៊ីល ដកតំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាល

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានដកតំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Luiz Mandetta ក្រោយពេលមានវិវាទ​ជាច្រើនសប្តាហ៍កន្លងមក ស្ដីអំពីយុទ្ធសាស្ត្រ​ទប់ស្កាត់កូវីដ-១៩ ក្នុងប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ លោក Luiz Mandetta បានបញ្ជាក់នៅលើបណ្តាញសង្គម របស់​លោក​​ថា ការកាត់ផ្តាច់សង្គម ធ្វើឲ្យពលរដ្ឋនៅក្នុងផ្ទះ គឺដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល ហើយ​នេះជារឿងដ៏សំខាន់បំផុត។ ផ្ទុយទៅវិញ ប្រធានាធិបតីប្រេស៊ីលវិញ បែរជាខ្លាច​សេដ្ឋកិច្ចជាតិ រងផលប៉ះពាល់ខ្លាំង ដោយសាររកូវីដ-១៩។

ការដកហូតតំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Luiz Mandetta ក្នុងពេលមានការឆ្លងរាល​ដាលកូវីដ-១៩ កាន់តែខ្លាំងឡើង។ បច្ចុប្បប្រេស៊ីល មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ​ជាង​​៣ម៉ឺននាក់ និងស្លាប់ជិត​២ពាន់នាក់ហើយ។

ក្រោយពេលទទួលបានព័ត៌មានថា ប្រធានាធិបតី បានដកតំណែងរដ្ឋមន្ត្រី​សុខាភិបាល​នោះ​មក ពលរដ្ឋប្រេស៊ីលជាច្រើន ក៏បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងសកម្មភាពខាងលើ។ ពលរដ្ឋ​បានលើកឡើងថា «នេះពិតជារឿង​អាក្រក់សម្រាប់ប្រទេសជាតិ ខណ:រដ្ឋមន្ត្រីខិតខំប្រឆាំង​កូវីដ បែរជាត្រូវដកតំណែងទៅវិញ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9140719