Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនជនសង្ស័យ១២នាក់ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌសែនសុខ បានបញ្ជួនខ្លួនជនសង្ស័យ ១២នាក់ទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែមេលា ឆ្នាំ២០២០។

ជនសង្ស័យទាំង ១២ នាក់ដែលជាប់ពាក់ព័ន្ធនិងករណី០៣ផ្សេងគ្នានោះមានដូចជា៖

ករណីទី១ ប្រើប្រាស់នូវសារធាតុញៀន៥នាក់ ករណីទី២ គាស់ផ្ទះប្រជាពលរដ្ឋយក ទ្រព្យសម្បត្តិ៦នាក់ និងករណីទី៣ចាប់តាមដីកា ជនសង្ស័យធ្វើសកម្មភាពឆក់ហើយប្រើហិង្សា

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ​ជនសង្ស័យទាំង១២នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​សាកសួរ និ​ងកសាងសំណុំរឿង​។

​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសារធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕ ដោយ៖ ផេង ភាព ​​​

from: https://tnaot.com/km/m/detail/article/9140666