បើគិតចាប់តាំងពីការផ្ទុះឡើងដំបូង នៃវីរុសកូវីដ១៩ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី១៧ ខែមេសា នៅលើពិភពលោក មានអ្នកឆ្លងកើនឡើង រហូតដល់ទៅ២១៨២១៩៧នាក់ ក្នុងនោះស្លាប់ ១៤៥ ៥២១នាក់ និងជាសះស្បើយ ៥៤៧ ២៩៥នាក់។
យោងតាមវើលដូម៉ែទ័រ បានបង្ហាញតួលេខ នៃអ្នកឆ្លងកូវីដ១៩ កាលពីព្រឹក ថ្ងៃទី១៧ ខែមេសា ថា រហូតមកដល់ពេលនេះ អាមេរិក ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ៦៧៧ ៥៧០នាក់ ក្នុងនោះស្លាប់៣៤៦១៧នាក់ និងជា សះស្បើយ ៥៧៥០៨នាក់ ។
ប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើន បន្ទាប់បីអាមេរិក គឺអេស្ប៉ាញ ដោយមានអ្នកឆ្លងកើនឡើងដល់ ១៨២ ៩៤៨នាក់ ក្នុងនោះស្លាប់ ១៩ ៣១៥នាក់ និងជាសះស្បើយ៧៤ ៧៩៧នាក់។ រីឯអ៊ីតាលី មានអ្នកឆ្លងកើនឡើង ១៦៨ ៩៤១នាក់ ក្នុងនោះស្លាប់ ២២ ១៧០នាក់ និងជាសះស្បើយ ៤១៦៤នាក់។
បារាំង ជាប្រទេសឈរលំដាប់ទី៤ នៃចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លង ១៦៥ ០២៧នាក់ ក្នុងនោះស្លាប់ ១៧ ៩២០នាក់ និងជាសះស្បើយ ៣២៨១២នាក់។ បន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ មានអ្នកឆ្លង ១៣៧ ៦៩៨នាក់ ក្នុងនោះស្លាប់៤០៥២នាក់ និងជាសះស្បើយ៧៧០០០នាក់។ បន្ទាប់មក គឺអង់គ្លេស មានអ្នកឆ្លង១០៣០៩៣នាក់ ក្នុងនោះមានអ្នកស្លាប់១៣៧២៩នាក់ ។
ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើងដំបូង នៃវីរុសនេះ ស្ថិតក្នុងលំដាប់លេខ៧ នៃប្រទេសដែលមានអ្នកឆ្លងវីរុសកូវី៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រទេសចិន មានអ្នកឆ្លង ៨២ ៣៦៧នាក់ ក្នុងនោះស្លាប់៣៣៤២នាក់ និងជាសះស្បើយជិត ៧៨០០០នាក់។
បើតាមគេហទំព័រខាងលើ បានបង្ហាញថា អាមេរិក ជាប្រទេសមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon