Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀម៦៩៩បន្ទប់សាលារៀន​ សម្រាប់ធ្វើចត្តាឡីស័កកម្មករត្រឡប់មកពីចូលឆ្នាំ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមសាលារៀនចំនួន៣៧ ស្មើនឹង​៦៩៩ បន្ទប់សម្រាប់ជាកន្លែងចត្តាឡីស័ករយៈ១៤ថ្ងៃ ចំពោះ កម្មករកម្មការិនី ដែលត្រឡប់មកពីបណ្តាខេត្តចូលមករាជធានីភ្នំពេញ។ នេះបើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញជម្រាបជូនលោកអភិបាល ឃួង ស្រេង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងលិខិតបានឲ្យដឹងថា បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានកម្មករ កម្មការិនីប្រមាណ ១៥ ៧២៦នាក់ នៃរោងចក្រចំនួន៦៧១ នឹងត្រឡប់មកពីស្រុកកំណើតចូលមករាជធានីភ្នំពេញ។ ក្នុងនោះ ខណ្ឌពោធិសែនជ័យមានប្រមាណ ៧ ២៥៨នាក់ ខណ្ឌដង្កោប្រមាណ ២ ៣៤១នាក់ ខណ្ឌកំបូលប្រមាណជា ១ ២៥១នាក់ ខណ្ឌមានជ័យ ប្រមាណ២ ១១៦នាក់ ខណ្ឌសែនសុខ ប្រមាណជា ១ ០៦៨នាក់ ខណ្ឌព្រែកព្នៅប្រមាណ ៧៦នាក់ ខណ្ឌច្បារអំពៅប្រមាណ ៨៧នាក់ ខណ្ឌឬស្សីកែវ ប្រមាណ ១ ៣០២នាក់ ខណ្ឌទួលគោក៧១នាក់ ខណ្ឌចំការមន ៩៥នាក់ និងខណ្ឌជ្រោយចង្វារ ប្រមាណ ៦០នាក់។

ចំណែកបន្ទប់សម្រាប់ដាក់អ្នកចត្តាឡីស័ក មាន៣៧សាលារៀននោះ ខណ្ឌពោធិសែនជ័យត្រូការប្រមាណ ៣៦០បន្ទប់ (រកបាន២៩៩បន្ទប់) វិទ្យាល័យជម្ពូវន្ត ៥០បន្ទប់ បឋមសិក្សាជម្ពូរវន្ត ៣៦បន្ទប់ វិទ្យាល័យអរុណវត្តី ១៥បន្ទប់ បឋមសិក្សាត្រពាំងក្រសាំង ២២បន្ទប់ អនុវិទ្យាល័យគោគបញ្ជន់ ៣៩បន្ទប់ អនុវិទ្យាល័យពោធិ៍ចិនតុង២៥ បន្ទប់ បឋមសិក្សាសុភមង្គល ២៤បន្ទប់ បឋមសិក្សា ហ៊ុន សែន ទួលសុកាឃួន ១៥បន្ទប់ បឋមសិក្សាតាំងកសាង ១៥បន្ទប់ បឋមសិក្សាអូឌឹម ១២ បន្ទប់ បឋមសិក្សាព្រៃស្ពឺ ១៦បន្ទប់ និង វិទ្យាល័យបុរី១០០ខ្នង ចំនួន ៣០បន្ទប់៕ ដោយ៖ ប៊ុនធឿន   

from: https://tnaot.com/km/m/detail/article/9140598