Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះបរទេស​២៤គ្រឿង ​ចូលកៀក​ព្រំដែន​អាកាសរុស្ស៊ី

សារព័ត៌មាន​របស់យោធា​រុស្ស៊ី Krasnaya Zvezda បានផ្សាយ​ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២០ថា កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី បានជួបប្រទះ​​យន្តហោះ​បរទេស​២៤គ្រឿង ចូលឈ្លបយកការណ៍ នៅ​ជិត​ដែន​អាកាស​រុស្ស៊ី​ កាលពីសប្តាហ៍​មុន ។ 

ព្រឹត្តិបត្រ​ព័ត៌មានប្រចាំសប្តាហ៍នេះ​ បានផ្សាយទៀតថា យន្តហោះចម្បាំង​រុស្ស៊ី​ មិន​ត្រូវ​បាន​បញ្ចេញ​ទៅបណ្តេញ​យន្តហោះបរទេសទាំងនោះ​ឡើយ។  ស្ថិតក្នុង​អំឡុងពេលនោះ រុស្ស៊ី​បានជួបប្រទះ​នឹង​យន្តហោះ​គ្មានមនុស្ស​បើក​ ចំនួន៩គ្រឿង ដែលបាននិងកំពុងប្រតិបត្តិការ​ឈ្លបយកការណ៍​ នៅជិត​ព្រំដែនរុស្ស៊ី​ ។ 

ប្រភពព័ត៌មាន Krasnaya Zvezda បានផ្សាយថា កាលពីថ្ងៃទី១០ ខែមេសា យន្តហោះបរទេស ចំនួន២២គ្រឿង បានធ្វើសកម្មភាព​ឈ្លបយកការណ៍ ​នៅជិតព្រំដែនអាកាស​រុស្ស៊ី​​កាលពីមួយសប្តាហ៍​មុននេះ ។ 

ប្រភពបញ្ជាក់ថា អាមេរិក ក៏ដូច​ប្រទេស​សម្ពន្ធមិត្ត​ណាតូតែងតែ​បញ្ជូន​យន្តហោះ និងដ្រូន ទៅធ្វើសកម្មភាពយកការណ៍ ​នៅតាមបន្ទាត់ព្រំដែន​រុស្ស៊ី​ ចំពីលើសមុទ្រ​បាល់ទិក សមុទ្រខ្មៅ​​​គ្រីមៀ និង Krasnodar ។ កម្លាំងជើង​អាកាសរុស្ស៊ី តែងតែល្បាតជាប្រចាំ និងបានបណ្តេញ​យន្តហោះ​ទាំងនោះ​ ចេញឆ្ងាយពីដែនអាកាសរុស្ស៊ី។ 

ទីក្រុងមូស្គូ​តែង​តែបានថ្កោលទោស​អាមេរិក និងណាតូ ដែលហោះហើរ​យន្តហោះដ្រូន និងយន្តហោះ​ទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ធ្វើសមយុទ្ធ​នៅកៀកព្រំដែន​របស់ខ្លួន ដោយ​ហៅអាកប្បកិរិយាទាំងនោះ​ ជាការបង្ក​ឲ្យស្ថានការណ៍តានតឹង ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9140436