Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវចុះចំណោតខ្លាំងរួមជាមួយដាច់ហ្វ្រាំងផង ក៏សម្រេចចិត្តកាច់ចង្កូតឱ្យធ្លាក់ផ្លូវតែម្តង

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចណ៍មួយដែលបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ចាក់បេតុងមួយគ្រឿងក្រឡាប់នៅតាមផ្លូវចុះទៅវត្តអូរត្រេះ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តក្រឡុកស៊ីម៉ង់ត៍ចាក់បេតុងមួយគ្រឿងចេញដំណើរពីខេត្តកំពតមកខេត្តព្រះសីហនុ ដើម្បីចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែង លុះមកដល់ចំណុចកើតហេតុដោយសារតែផ្លូវចុះចំណោតខ្លាំង ក៏បណ្តាលឱ្យដាច់ហ្វ្រាំង ខណៈនោះដើម្បីការពារខ្លាចបុកប៉ះជាមួយយានយន្តផ្សេងទៀត អ្នកបើកបរក៏សម្រេចចិត្តកាច់ចង្កូតឱ្យធ្លាក់ផ្លូវ រួចទើបក្រឡាប់តែម្តងទៅ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងបានជួយស្ទូចរថយន្តឱ្យក្រឡាប់ត្រឡប់មកដូចដើមវិញ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9140418