Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ខឹងសុំជានាជាមួយប្រពន្ធមិនបានដូចបំណង ចាក់សម្លាប់ចោល

បុរសអគតិម្នាក់ខឹងសុំជានាជាមួយនឹងអតីតប្រពន្ធមិនបានដូចបំណង ក៏ចាក់សម្លាប់គាត់ កាល​ពីព្រឹក ថ្ងៃទី១៥ ខែមេសា នៅជិតការិយាល័យប៉ូលិស Chon Buri ស្ថិតក្នុងខេត្តប៉ាទីយ៉ា។

ប៉ូលិសថៃ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ​Boonlert Khunmoon អាយុ៥២ឆ្នាំ រស់នៅ Chon Buri ស្រុក Banglamung ខេត្តប៉ាទីយ៉ា។ រីឯជនរងគ្រោះ ឈ្មោះ Sudjai Rodmanee អាយុ៥០ឆ្នាំ ជាអតីតប្រពន្ធរបស់ជនសង័្សយ។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានឲ្យដឹងថា ក្រោយពេលបែកបាក់គ្នានោះមក ជនសង័្សយ​តែងតែ​ព្យាយាមសុំសម្របសម្រួល ហើយសុំជានាជាមួយនឹងអតីតប្រពន្ធវិញ ប៉ុន្ដែជនរងគ្រោះ​មិនព្រម។ លុះមកដល់ថ្ងៃកើតហេតុ ជនសង័្សយបានតាមពី​ក្រោយជនរងគ្រោះ ដែលកំពុង​ជិះម៉ូតូ រហូតដល់កន្លែងកើតហេតុ ទើបតាមទាន់ ហើយចាក់ប្រហារទៅលើប្រពន្ធតែម្ដង។

ក្រោយពេលកើតមានអំពើឃាតកម្មនោះភ្លាម សាក្សីបានទាក់ទងទៅកាន់ប៉ូលិស ​ចេញ​មកធ្វើអន្ដរាគមន៍ ឃាត់ខ្លួនតែម្ដង។ ជនសង័្សយត្រូវបានប៉ូលិសចោទប្រកាន់ ពីបទឃាតកម្ម ហើយត្រូវនាំទៅឃុំខ្លួនរង់ចាំតុលាការកាត់ទោសតាមច្បាប់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9140126