Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO ៖ មិនមានភស្តុតាងណា អាចបញ្ជាក់ថា វីរុស COVID-19 ​បង្កើត​ឡើង​នៅក្នុងបន្ទប់ពិសោធន៍​​ទេ

ក្រសួងការបរទេសចិន​បានប្រកាស​កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាព​ពិភពលោក (WHO)បានបញ្ជាក់ថា មិនមានភស្តុតាង​​​បង្ហាញថា កូរ៉ូណាវីរុស (COVID-19)​ដែលបានឆ្លងរាតត្បាត​ជុំវិញពិភពលោក​ជាង​២លាននាក់នោះ គឺបង្កើតឡើង​ដោយមន្ទីរពិសោធន៍​មួយ​នោះឡើយ ។ 

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែង​ការណ៍ដូច្នេះ​ឆ្លើយតប​ទៅនឹងសំណួរ​អំពី​ការចោទប្រកាន់​ដែលថា កូរ៉ូណាវីរុស (COVID-19)​ មានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍​​មួយ​ ភាគកណ្តាល​ចិន​ទីក្រុង វូហាន ទីកន្លែង​ដែល​វីរុស​បានផ្ទុះឡើងមុនគេ​នៅចុងឆ្នាំ២០១៩ ។ 

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា រដ្ឋាភិបាល​របស់ខ្លួន​បាននិងកំពុងសម្រេច​ចិត្តថា តើកូរ៉ូណាវីរុស (COVID-19)​ នេះ​ផុសឡើង​ពី​មន្ទីរពិសោធន៍​មួយ​នៅក្នុង​ទីក្រុងវូហាន ឬយ៉ាងណា ហើយថា រដ្ឋមន្ត្រីក្រសួងការបរទេស Mike Pompeo បានថ្លែងថា ទីក្រុងប៉េកាំង «ចាំបាច់ត្រូវតែ​បកស្រាយ» តាមអ្វីដែល​ពួកគេបានដឹង ។ 

លោកឧត្តមសេនីយ៍ Mark Milley នាយអគ្គសេនាធិការចម្រុះបានថ្លែងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញថា វីរុសនេះទំនងជាកើតឡើងដោយធម្មជាតិ ផ្ទុយទៅនឹងការបង្កើតនៅក្នុងមន្ទីរពិសោធន៍មួយ នៅក្នុងប្រទេសចិន ប៉ុន្តែវាមិនមានវិធីជាក់លាក់ណាមួយនៅឡើយ។

លោកប្រធានាធិបតី ត្រាំ បានថ្លែងថា “យើងកំពុងពិនិត្យយ៉ាងហ្មត់ចត់អំពីស្ថានភាពដ៏អាក្រក់នេះ ដែលបានកើតឡើង” ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9139997