Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នារីវៀតណាមដែលសន្លប់តាមផ្លូវ៣០ម៉ែត្រ ត្រូវបាននគរបាលដឹកជូនទៅកាន់មន្ទីរពេទ្យហើយ

ភ្នំពេញ៖ នារីជនជាតិវៀតណាមម្នាក់សង្ស័យក្សត់ខ្សោយកម្លាំង ហើយដេកដួលសន្លប់តាមផ្លូវ៣០ម៉ែត្រ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដឹកជូនទៅមន្ទីរពេទ្យហើយនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចចេញទៅជូននារីចិននេះទៅកាន់មន្ទីរពេទ្យ ក្រោយព្រះសង្ឃប្រទះឃើញនារីជនជាតិខាងលើនេះត្រូវបានគេដឹកយកទៅដាក់ចោល នៅទីកន្លែងដុតខ្មោចក្នុងវត្តឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជុំវិញរឿងនេះ សមត្ថកិច្ចខណ្ឌដង្កោ បានទំនាក់ទំនងទៅកាន់រថយន្តសង្គ្រោះបន្ទាន់ទាំងពេទ្យរដ្ឋ និងពេទ្យឯកជនតែមិនមានពេទ្យណាមួយអើពើមកទទួលដឹកនារីជនជាតិវៀតណាមខាងលើឡើយ។

អស់រយ:ពេលជាច្រើនម៉ោង ទើបសមត្ថកិច្ចសម្រេចយករថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនារីរងគ្រោះរូបនោះ ទៅកាន់មន្ទីរពេទ្យដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យ និងព្យាបាល។

គួររំឭកថា នៅព្រឹកថ្ងៃដដែល នារីជនជាតិវៀតណាមបានឈ្លោះប្រកែកគ្នាជាមួយ មនុស្សប្រុសម្នាក់ដែលជាអ្នកស្និទ្ធស្នាលនិងគ្នា ហើយស្រាប់តែបុរសនោះជិះម៉ូតូចេញទៅចោលដោយទុកឲនាងនៅម្នាក់ឯង ក្រោយមកបានដួលសន្លប់ នៅផ្លូវ៣០ម៉ែត្រស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨ និង ៣០នាទី។  

កម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានព្យាយាមទំនាក់ទំនងទៅកាន់មន្ទីរពេទ្យឯកជនសួគា៏ដែលនៅក្បែរកន្លែងប៉ុន្តែត្រូវមិនបានសម្រេចឡើយ ដោយខាងមន្ទីរពេទ្យបដិសេដ្ឋថាជាប់រវាល់ ហើយប្រាប់សមត្ថកិច្ចឲ្យជួយហៅទៅពេទ្យរដ្ឋវិញ។ រយៈពេលជិត១ម៉ោង នារីរងគ្រោះបានដឹងខ្លួនវិញ ហើយក៏រកម៉ូតូកង់៣ជិះទៅកាន់មន្ទីរពេទ្យដោយខ្លួនឯងតែម្តងទៅ៕  ដោយ៖ សួង សាម 

from: https://tnaot.com/km/m/detail/article/9139993