Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហគមន៍សុខាភិបាលពិភពលោកថ្កោលទោសអាមេរិក ផ្អាកផ្ដល់ជំនួយ​ដល់​ WHO

ក្រុមអ្នកឯកទេសវិស័យសុខាភិបាល នៅលើពិភពលោកទាំងមូល បាននាំគ្នាថ្កោលទោស ដល់ សកម្មភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលផ្អាកផ្ដល់​ជំនួយដល់អង្គការ​សុខភាពពិភពលោក​ (WHO) ។ បើតាមការលើកឡើងរបស់ក្រុមអ្នកឯកទេសអាមេរិកគួរតែ តម្រង់មុខព្រួញសំដៅទៅកូវីដ-១៩ ទើបជាការល្អ មិនគួរសំដៅទៅលើ​អង្គការសុខភាព​ពិភព​លោកឡើយ។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី​១៥ ខែមេសា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក​ បានបញ្ជាក់ថា «យើងពិតជាមានការសោកស្តាយ ចំពោះ​ការសម្រេច​បែបនេះរបស់ប្រធានាធិបតីអាមេរិក»។​ ក្រៅពីនេះអង្គការអន្តរជាតិនានា ក៏ដូចជា អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសដល់ទង្វើរបស់លោកត្រាំផងដែរ។

សារព័ត៌មានរុស្ស៊ី​ TASSនៅថ្ងៃទី​១៥ ខែមេសា បានផ្សយថា រដ្ឋាភិបាលរុស្ស៊ី​បាន​ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់ការខិតខំរបស់អង្គការសុខភាពពិភពលោក​ក្នុង​សង្គ្រាមប្រឆាំងកូវីដ-១៩។ ក្រោយលោក ត្រាំ ប្រកាសលុបជំនួយភ្លាម អ្នកនាំពាក្យ​វិមានប្រធានាធិបតីរុស្ស៊ី​ លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីគាំទ្រទាំងស្រុង​ដល់យុទ្ធសាស្ត្រប្រឆំាងកូវីដ របស់WHO តាំងពីចុងឆ្នាំ​២០១៩ មកទល់ពេលនេះ និងបន្តទៅមុខទៀត។

ក្រៅពីរុស្ស៊ី ក៏នៅមានប្រទេសនៅជុំវិញពិភពលោក បានបង្ហាញការគាំទ្រដល់ស្ថាប័នកំពូល ស្តីពីសុខភាពមួយនេះផងដែរ ព្រោះរយៈពេលកន្លងមក WHO បានជួយដល់មនុស្សជាច្រើន​ ឲ្យមានសុខភាពល្អ រួចផុតពីជំងឺរាតត្បាតផ្សេងៗ។

រដ្ឋាភិបានចិន មិនបានវិភាគអ្វីច្រើននោះឡើយ ដោយគ្រាន់តែលើកឡើងថា ​អាមេរិក មិនគួរធ្វើបែបនេះឡើយ ក្នុងពេលកំពុងមានវិបត្តិបែបនេះ។

មនុស្សមួយចំនួនបានលើកឡើងថា អាមេរិកមិនសមជាបិតាពិភពលោកឡើយ ព្រោះនៅពេល​អង្គការសុខភាពពិភពលោក ប្រឈមនឹងកង្វះថវិកាសម្រាប់ទប់ស្កាត់កូវីដ១៩ តែបែរជា អាមេរិក ឈប់ជួយទៅវិញ។ នៅថ្ងៃក្រោយ ពេលកូវីដ១៩រលាយបាត់ទៅ បើទោះជាអាមេរិក ចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ក៏គ្មានន័យដែរ៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9139727