Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់បញ្ជូន​នាវា​១១គ្រឿង ​ចូលទៅ​កៀកនាវា​អាមេរិក ​នៅឈូងសមុទ្រអារ៉ាប់​

នាវា​​​១១គ្រឿង​របស់​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGCN)​​ បានចូលកៀក ប្រកបដោយ​គ្រោះ​ថ្នាក់​​​បំផុត​​​​​ជាមួយនាវា​កងទ័ពជើងទឹក និងឆ្មាំសមុទ្ររបស់អាមេរិក នៅក្នុងឈូងសមុទ្រ ។ នេះ​បើតាមប្រភព​ពីយោធា​អាមេរិក​ ប្រកាស​ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ហើយបានហៅថា នេះជាទង្វើគ្រោះថ្នាក់ និងបង្កហេតុ ។ 

សកម្មភាព​បែបនេះ​ធ្លាប់កើតឡើង​ម្តងម្កាល​ កាលពីប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែអ៊ីរ៉ង់​បាន​បញ្ឈប់​ទៅវិញ ប៉ុន្ដែនៅពេលនេះ ក៏បានកើតឡើង​បន្តទៀត​ ចំពេល​មានស្ថានការណ៍តានតឹងឡើង ​រវាង​ប្រទេសទាំងពីរ ។ 

សេចក្តីថ្លែងការណ៍​របស់​យោធា​អាមេរិក បញ្ជាក់ថា នាវារបស់​អ៊ីរ៉ង់​ទាំងនោះ​ បានចូលកៀក​នាវាយោធា​អាមេរិក​៦គ្រឿង ខណៈកំពុងធ្វើប្រតិបត្តិការនាវាចរ​ជាមួយ​ឧទ្ធម្ភាគចក្រ​យោធា នៅលើដែនទឹកអន្តរជាតិ ។ 

ក្នុងចំណុចមួយនោះ នាវា​របស់អ៊ីរ៉ង់​ បានចូលកៀក​ ​ប្រហែល​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ ពីនាវា​ឆ្មាំ​សមុទ្រ​អាមេរិក ​នៅលើឈូងសមុទ្រអារ៉ាប់​។ នាវាអាមេរិក​បានព្រមានច្រើនលើកច្រើនសា តាមមធ្យោបាយផ្សេងៗគ្នា ហើយប្រហែល​មួយម៉ោង​ក្រោយមក ទើបនាវាទាំងនោះចាកចេញ​ឆ្ងាយទៅ ។ ​​

សេចក្តីថ្លែងការណ៍របស់យោធាអាមេរិក បានបញ្ជាក់ថា សកម្មភាពបង្កគ្រោះថ្នាក់ និងបង្ក​ហេតុរបស់ IRGCN បានបង្កើនហានិភ័យខ្ពស់ អាចនាំឲ្យមានការយល់ច្រឡំ និង​មិនស្រប​តាមអនុសញ្ញា ដែលទទួលស្គាល់ជាអន្តរជាតិ ស្តីពីការការពារ ការបុកគ្នា​នៅលើសមុទ្រ​នោះឡើយ ។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅក្នុង​បទសម្ភាសន៍​ជាមួយប្រភព Fox News បានបញ្ជាក់ថា លោកបានពិភាក្សា​អំពីឧប្បត្តិហេតុនេះ​ជា​ក្រុម​… ​វាយតម្លៃពីវិធីដ៏ល្អបំផុត ក្នុងការឆ្លើយតប ចំពោះអ្វីដែលបានកើតឡើង ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9139585