Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនខ្វល់ពីការព្រមានគ្រោះថ្នាក់ ពលរដ្ឋអាមេរិករាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម

ពលរដ្ឋអាមេរិករាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្ម នៅមុខអគាររដ្ឋាភិបាល ក្នុងរដ្ឋ​ Michigan ​នាថ្ងៃទី​១៦ ខែមេសានេះ ដើម្បីប្រឆាំងរដ្ឋាភិបាល ដែលអនុវត្តច្បាប់បម្រាមគោចរ​ទប់ស្កាត់​ឆ្លង​រាលដាលកូវីដ-១៩។

ពលរដ្ឋប្រមាណ​៤ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយលើកស្លាកបដាប្រឆាំង អភិបាល​រដ្ឋ Michiganលោកស្រី Gretchen Whitmer ដែលបានពន្យល់ពេល​ដាក់រដ្ឋ​ក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី​៣០ ខែមេសា​។ ពលរដ្ឋ​នៅក្នុងរដ្ឋនេះ​គឺត្រូវ​នៅក្នុងផ្ទះ​ជាបន្តទៀត ហើយបណ្តាក្រុមហ៊ុននៅតែបន្តបិទទ្វារដដែល។

សារព័ត៌មាន AP នៅថ្ងៃទី១៦ ខែមេសា បានផ្សាយថា​ លោកស្រី​ Gretchen Whitmer បាន​ទទួលស្គាល់ថា សេដ្ឋកិច្ចក្នុងរដ្ននេះ បន្តរងការខាតបង់យ៉ាងខ្លាំង ប៉ុន្តែការប្រយុទ្ធ​ប្រឆំាង​កូវីដ-​១៩ ជារឿងសំខាន់ជាង ជាការការពារអាយុជីវិតពលរដ្ឋទាំងអស់។

នៅក្នុងរដ្ឋ​នេះ មានពលរដ្ឋប្រមាណ​២ពាន់នាក់ស្លាប់ដោយកូវីដ-១៩ ហើយមន្ទីរពេទ្យ​ជាច្រើន​ពោរ​ពេញទៅដោយអ្នកជំងឺ។ នៅក្នុងបាតុកម្មនោះពលរដ្ឋបានទាមទារសិទ្ធិសេរីភាព ។ ក្រុមអ្នកជំនាញបានលើកឡើងថា ពិតជារឿងគ្រោះថ្នាក់ណាស់ ដោយសារតែបាតុករមិន​បាន​ពាក់​ម៉ាស់ការពារ ហើយវាអាចនឹងមានអ្នកឆ្លងច្រើនទៀត៕​ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9139531