Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វាយកម្ទេចចោលទូហ្គេមនិងសម្ភារៈមួយចំនួន ដែលធ្វើឱ្យខូចអនាគតក្មេង

ភ្នំពេញ៖ ទូហ្គេម និងសម្ភារៈមួយចំនួន ត្រូវបានវាយកម្ទេចចោល។ ហេតុការណ៍នេះធ្វើឡើង កាលពីវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅបរិវេណដីវាលនៃភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការវាយកម្ទេចទូហ្គេម និងសម្ភារៈមួយចំនួនខាងលើ ធ្វើឡើងក្រោមវត្តមាន លោក អភិបាលខណ្ឌ សមត្ថកិច្ច កងអាវុធហត្ថ លោកចៅសង្កាត់ មេភូមិ និងក្រុមការងារជាច្រើនទៀត ការវាយកម្ទេចនេះរួមមាន ទូហ្គេមចំនួន ១២គ្រឿង និងសម្ភារៈមួយចំនួនទៀត ដូចជាកុំព្យូទ័រជាដើម។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាការចូលរួមក្នុងការទប់ស្កាត់ និងបន្តអនាម័យខ្លួនឱ្យជាប់ជានិច្ច ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩ ដែលពិភពលោកកំពុងទទួលរងគ្រោះដ៏ធ្ងន់ធ្ងរ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9139364