បាល់ទាត់ ប្រាកដណាស់នឹងត្រលប់មកវិញ ដោយធើ្វការប្រកួតដែលពុំមានអ្នកទស្សនាក្នុងកីឡដ្ឋានឡើយ ប៉ុន្ដែនៅមិនទាន់ដឹងពីពេលវេលាជាក់លាក់នោះទេ, នេះបើតាមអ្នកនាំពាក្យរបស់សមាគមន៍លីគអឺរ៉ុបនិយាយ។
លោក Alberto Colombo អគ្គលេខាធិការរងនៃលីកអ៊ឺរ៉ុប បាននិយាយថា ការផ្អាកជាបណ្ដោះអាសន្ននៅលីគក្នុងទ្វីបអឺរ៉ុប គឺដោយសារតែការរាលត្បាតនៃវិបត្ដិដ៏ធំគឺវីរុស covid-19។
រូបលោកបានមានប្រសាសន៍ថា៖ «ភាគច្រើននៃសមាជិករបស់សមាគមលីគអឺរ៉ុបដែលរួមមាន Premier League និង English Football League កំពុងផ្តល់អាទិភាពក្នុងការបើកឲ្យមានការប្រកួតបាល់ទាត់ឡើងវិញ ប៉ុន្ដែនៅមិនទាន់ដឹងនៅឡើយទេថា នៅពេលណានោះទេ»។
ប៉ុន្ដែក្នុងនោះលោកក៏បានបញ្ជាក់ដែរថា៖ «នៅមានលីគមួយចំនួនតូចក្នុងប្រទេសដូចជា បែលហ្ស៊ិកជាដើម ដែលកំពុងពិចារណាលុបចោលលីគរបស់ពួកគេតែម្ដង»៕
ប្រភព៖ BBC