Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WFP ព្រមានថា ៣០ លាននាក់ អាចស្លាប់ដោយអត់អាហារ ក្នុងពេលមានជំងឺ COVID-19 រាតត្បាត

ប្រធានកម្មវិធីស្បៀងអាហារពិភពលោក ដែលទើបតែបានជាសះស្បើយ ពីជំងឺ COVID-19 បានមានប្រសាសន៍ថា មនុស្សយ៉ាងតិច៣០លាននាក់ អាចនឹងស្លាប់ដោយអត់អាហារ ប្រសិន​បើទីភ្នាក់ងារអង្គការសហប្រជាជាតិ(WFP)មួយនេះ មិនបាន​ទទួលថវិកា​ចាំបាច់ ដែលត្រូវការ ដើម្បីសង្គ្រោះទៅដល់ជនងាយរងគ្រោះបំផុត នៅលើពិភពលោក ក្នុងអំឡុងពេលមាន​ជំងឺ​រាតត្បាតនេះទេ ។

លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) មាន​ប្រសាសន៍​ថា អង្គការ WFP ពឹងផ្អែកលើការគាំទ្រផ្នែកហិរញ្ញវត្ថុ​របស់រដ្ឋាភិបាល ក្នុងការ​ផ្តល់អាហារដល់ប្រជាជន ជិត១០០លាននាក់ នៅជុំវិញពិភពលោក ក្នុងនោះមាន៣០ លាននាក់ ពឹងផ្អែកលើអាហារជួយសង្គ្រោះជីវិត ។ នៅពេលមានជំងឺរាតត្បាត COVID-19 បន្តប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក លោក Beasley មានប្រសាសន៍ថា លោកមាន​ការព្រួយបារម្ភថា រដ្ឋាភិបាលនឹងកាត់បន្ថយថវិកា សម្រាប់កម្មវិធីស្បៀងអាហារពិភពលោក ដែលជាការសម្រេចចិត្ត អាចនឹងមានផលវិបាកធ្ងន់ធ្ងរបំផុត។ 

លោកមានប្រសាសន៍ថា “ប្រសិនបើយើងបាត់បង់ថវិការបស់យើង… យ៉ាងហោចណាស់ មនុស្ស៣០ លាននាក់នឹងត្រូវស្លាប់ ។ ក្នុងរយៈពេល៣ខែ មានមនុស្សស្លាប់៣០ ម៉ឺននាក់ ក្នុងមួយថ្ងៃ” ។ មូលហេតុនេះហើយ មេដឹកនាំ​ទាំងឡាយ ត្រូវតែថ្លឹងថ្លែង​ការឆ្លើយតប​ចំពោះ​ COVID-19 ជាមួយ​នឹងការរក្សា​សេដ្ឋកិច្ច​ឲ្យនៅដដែល បើពុំដូច្នោះទេ មនុស្សកាន់​តែច្រើន​បន្ថែមទៀត​​នឹងបាត់បង់ជីវិត​ ដោយសារតែអត់ឃ្លាន និងការខ្សោះជីវជាតិ ជាង​ការគំរាមកំហែងពី COVID-19 នោះទៀត។ 

គួរបញ្ជាក់ថា​ លោក Beasley បានថ្លែងបែបនេះ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ទៅកាន់​ប្រភពព័ត៌មាន The Globe និង Mail តាមទូរស័ព្ទ ពីផ្ទះរបស់គាត់ នៅទីក្រុង Darlington ប្រទេសអង់គ្លេស ដែលថ្មីៗនេះ គាត់បានជាសះស្បើយពីវីរុស COVID-19 ។ 

លោក Beasley បានចាប់ផ្តើមមានរោគសញ្ញា កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីវិលត្រឡប់មកពីធ្វើដំណើររាប់សប្តាហ៍ រួមទាំងការធ្វើដំណើរទៅកាន់ទីក្រុងអូតាវ៉ា ប្រទេសកាណាដា ដើម្បីបើកការិយាល័យថ្មីរបស់អង្គការ WFP ផងដែរ ។ ដំបូងលោកគិតថា វាជារោគសញ្ញា អាឡែរហ្សីនោះទេ ប៉ុន្តែនៅពេលរោគសញ្ញានេះបាត់ហើយ ស្រាប់តែលេច​ចេញរោគសញ្ញាមកសាជាថ្មី ទើបលោកសម្រេចចិត្តទៅធ្វើតេស្ត ហើយលទ្ធផល គឺវិជ្ជមាន COVID-19 ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9138994