Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នេន ទុំ និងប៉ែន ចំរុង ចេញ​បទ​ថ្មី ចាក់ដោតខ្លាំងរឿង​អ្នក​ជិត​ខាង​ច្រៀង​ធុងបាស​មិនចេះខ្ជិល

ថ្មីៗ​នេះ​ នេន ទុំ បាន​រួម​គ្នា​ជាមួយ​លោក ប៉ែន ចំរុង ចេញ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា “The Voice ភូមិ​ខ្ញុំ” ដែលជា​ការរៀបរាប់ការ​ពិត​មួយ​ចំនួនរឿង​នៅ​តាម​ស្រុក​ភូមិ ក៏​ដូច​ជា​មូលដ្ឋាន​រស់​នៅ​នានាចាក់ធុងបាស។

យ៉ាង​ណាមិញ​ការ​ច្រៀង​តាម​ផ្ទះ​នេះ​ពិត​ជា​មាន​ការ​ពេញ​និយម​ណាស់ ហើយ​យើង​ពិត​ជា​ឃើញ​មានការ​រអ៊ូ​រទាំ ក៏​ដូច​ជា​ត្អូញត្អែរ​ពី​​អ្នក​ក្បែរ​ខាងគ្នាជាបន្តបន្ទាប់ ហើយ​ក៏​មាន​ការ​បង្ហោះជា​​ហូរហែ​នៅ​លើ​បណ្ដាញ​សង្គម រហូតក៏​ឃើញ​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ហៅ​ទៅ​អប់រំ​ដែរ។

ដោយ​មើល​ឃើញ​ថា​វា​ជា​រឿង​ដែល​គ្រប់គ្នា​កំពុង​ជួប ឥឡូវ​នេះ សាច់​រឿង​ទាំង​នោះ ត្រូវ​បាន​យក​មក​ដាក់​ក្នុង​បទ​ចម្រៀង “The Voice ភូមិ​ខ្ញុំ” របស់​តារា​ប្រុស ២​ដួង​ខាង​លើច្រៀង​បាញ់ចំៗ​ឲ្យ​តារាចម្រៀង​ប្រចាំភូមិ​តែ​ម្ដង។

ក្នុង​ចម្រៀង​នេះបាន​ត្អូញត្អែរ​ពី​អ្នក​ជិត​ខាង​មួយចំនួនតូច ដែល​មួយ​ថ្ងៃ​ៗ មិន​សូវ​ឃើញ​ប្រកប​កិច្ចការ​រកស៊ីអ្វី​ទេ ឃើញតែ​ជុំ​គ្នា​ផឹក​ស៊ី ហើយ​ច្រៀង​ធុងបាស​មិន​លស់​ថ្ងៃ ដោយ​គ្មានក្រែងចិត្តអ្នក​រស់​នៅ​ជិត​ខ្លួន ជួប​ការ​លំបាក​យ៉ាង​ណា​ដោយ​សារ​សំឡេង​ច្រៀង​ទាំង​ឡាយ​របស់​ខ្លួន​ឡើយ។ លើសពី​នេះ​ច្រៀង​ស្ដាប់មិន​បាន​ទៀត ភ្លេងទៅដោយភ្លេង អ្នកច្រៀង​ទៅ​ដោយ​អ្នកច្រៀង​ទៀត​ផង៕

អត្ថបទ៖ ផេង ផលធិតា​

from: https://tnaot.com/km/m/detail/article/9138943