Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាជរដ្ឋាភិបាល បញ្ចប់សុពលភាពស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស

នៅមុននេះបន្តិចរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសស្តីពី ការបញ្ចប់សុពលភាពបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ទៅលើការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។

យោងលើតម្រូវការជាក់ស្តែងក្នុងការសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីចៀសវាងការកកស្ទះដោយសារការរង់ចាំនូវការបើកចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតឡើងវិញ នៅម៉ោង ២៤និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្របតាមការកំណត់នៃបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅត្រឹមម៉ោង ០៦និង០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះជាកំហិត។

ទទួលបានសេចក្តីសម្រេចនេះគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9137794