Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីសាស្ត្រសុវត្ថិភាពក្នុងការការពារខ្លួនប្រសិនជាមានសាច់ញាតិស្លាប់ដោយជំងឺកូវីដ ១៩

នាពេលបច្ចុប្បន្ននេះជំងឺកូវីដ ១៩ កំពុងតែរាតត្បាត និងចម្លងពីមនុស្សម្នាក់ទៅមនុស្សទៀតបានយ៉ាងងាយបំផុតដោយមានអ្នកឆ្លងប្រហែលជា ១,៩ លាននាក់ និងមានអ្នកស្លាប់ប្រហែល ១,២ សែននាក់នេះបើយោងតាមតួលេខនៅលើ ២០៤ ប្រទេសជុំវិញពិភពលោក។ នៅក្នុងប្រទេសរបស់យើងមិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេគិតមកត្រឹមពេលនេះ ពោលមានតែអ្នកឆ្លងជំងឺ និងជាស្បះស្បើយ។ 

រូបតំណាង

ដោយសារតែនៅលើពិភពលោកមានអ្នកអ្នកស្លាប់រាប់សែននាក់បែបនេះហើយទើបមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Panuwat Chutiwong របស់មន្ទីរពេទ្យ Chulalongkorn (ជាមន្ទីពេទ្យក្រោមការគ្រប់គ្រងដោយកាបាតក្រហមប្រចាំប្រទេសថៃ) បានណែនាំនូវវិធីសាស្ត្រក្នុងការប៉ះពាល់អ្នកស្លាប់ដែលមានផ្ទុកនូវជំងឺកូរ៉ូណា ឬជំងឺរលាកផ្លូវដង្ហើមថ្មីនេះទៅកាន់ក្រុមគ្រួសារក៏ដូចជាសាច់ញាតិឲ្យស្វែងយល់បន្ថែម និងការពារខ្លួនឲ្យបានត្រឹមត្រូវនៃការចម្លងពីអ្នកជំងឺផងដែរ។

រូបតំណាង

ក្នុងករណីអ្នកជំងឺស្លាប់នៅមន្ទីរពេទ្យដោយសារជំងឺនេះគួរតែមានរៀបចំ និងការពារបែបណាមុននឹងយកចេញពីមន្ទីពេទ្យ៖ 

1. ក្រុមគ្រូពេទ្យជំនាញនឹងការពារនៃការឆ្លងជំងឺនេះនៅមន្ទីពេទ្យឲ្យបានត្រឹមត្រូវបំផុត រីឯក្រុមគ្រួសារនៃសពក៏ត្រូវមានការទទួលបណ្តុះបណ្តាលជាពិសេសក្នុងការការពារ ហើយសាកសពត្រូវបានអនុវត្តដោយស្លៀកសម្លៀកបំពាក់ការពារតាមបែបស្តង់ដារផងដែរ

2. ត្រូវខ្ចប់សាកសពឲ្យបានត្រឹមត្រូវក្នុងថង់តាមបែបស្តង់ដា OSHA ឬខ្ចប់សាកសពជាមួយថង់ពីរជាន់ និងបិទឲ្យបានជិតល្អ 

3. ជូតជាមួយថ្នាំសម្លាប់មេរោគ និងលាងសម្អាតនៅជុំវិញថង់ដែលខ្ចប់នោះមុននឹងដឹកចេញពីមន្ទីពេទ្យ

4. ប្រសិនជាអាចគួរតែជៀសវាងការចាក់ថ្នាំ Formalin លើសាកសព ពីព្រោះនិតិវិធីនេះគឺប្រាកដជាមានគ្រូពេទ្យប៉ះពាក់នៅលើសាកសព និងអាចបង្កឱ្យមានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺនេះទៅកាន់បុគ្គលិកគ្រូពេទ្យផ្សេងៗ ប៉ុន្តែប្រសិនជានៅតែមិនអាចខានពុំបាន ក្រុមគ្រូពេទ្យដែលពាក់ព័ន្ធត្រូវចាក់ដោយមានការប្រុងប្រយ័ត្ន និងការពារឲ្យបានខ្ពស់បំផុត 

5. សាច់ញាតិ និងអ្នកពាក់ព័ន្ធត្រូវពាក់ឧបករណ៍ការពារខ្លួនរួមទាំងម៉ាស់ការពារ និងស្រោមដៃក្នុងករណីប៉ះពាល់ថង់ដែលវេចខ្ចប់នោះ មួយវិញទៀតហាមបើកថង់សម្រាប់បញ្ចុះ ឬបូជាសព និងមិនត្រូវប៉ះពាល់ដោយផ្ទាល់លើរាងកាយសពដូចជា ងូតទឹក និងលាងសម្អាតជម្រះខ្លួនប្រាណតាមទំនៀមទម្លាប់ជាដើមនោះទេ

6. ការធ្វើពិធីគឺតាមបែបប្រពៃណីសាសនាធម្មតា បើសិនជាមានលទ្ធភាពគួរតែប្រើមឈូសដែលផ្ទុកទូទឹកកកដើម្បីពន្យាការស្អុយរលួយនៃសាកសព។ 

រូបតំណាង

ទាំងអស់នេះពិតជាវិធីសាស្ត្រដ៏សំខាន់របស់លោកវេជ្ជបណ្ឌិតដែលបានណែនាំទៅកាន់គ្រូពេទ្យជំនាញ និងប្រជាជនទាំងអស់ឲ្យមានការយល់ដឹងខ្ពស់ទាំងអស់គ្នា លើសពីនេះទៅទៀតឲ្យចេះការពារខ្លួនពីការឆ្លងនៃជំងឺមួយនេះថែមទៀតផង៕ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9137447