កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសដាណឺម៉ាក បានចេញប្រកាសអនុញ្ញាតឲ្យក្មេងៗដែលមានអាយុចាប់ពី១១ ឆ្នាំឡើងទៅបានវិលត្រលប់ទៅមណ្ឌលថែទាំ និងសាលារៀនរបស់ពួកគេវិញ ក្រោយពីការរីករាលដាលរបស់វីរុសកូរ៉ូណាមានភាពប្រសើរឡើងវិញ។
ក្នុងនោះដែរនាយករដ្ឋមន្រ្តីលោកស្រី Mette Frederiksen បានធ្វើការស្វាគមន៍ក្មេងៗសម្រាប់ការត្រលប់ទៅកាន់សាលារៀននៅរដ្ឋធានី Copenhagen។
គួរបញ្ជាក់ផងដែរថា ប្រទេសដាណឺម៉ាកស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅប៉ែកអឺរ៉ុបដែលបានចាក់សោបិទទ្វា សាលារៀនកាលពីថ្ងៃទី ១២ ខែមីនា។
ទោះជាយ៉ាងណាក៏ដោយការចេញសេចក្តីសម្រេចមួយនេះត្រូវបានមហាជនជាច្រើនបានសម្តែងការមិនពេញចិត្តសម្រាប់យុទ្ធសាស្រ្តមួយនេះ។
មកដល់បច្ចុប្បន្ននេះ ប្រទេសដាណឺម៉ាកមានអត្រាថយចុះនៃចំនួនអ្នកឆ្លងវីរុសកាចសាហាវមួយនេះ ប៉ុន្តែការអនុញ្ញាតឲ្យសិស្សចូលរៀនវិញជាផ្នែកមួយដែលងាយប្រឈមនឹងគ្រោះថ្នាក់បំផុតពីការឆ្លងវីរុសកូវីដ ១៩នេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ BBC