Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើអ្នកមានបញ្ហាសួតត្រូវការពារខ្លួនយ៉ាងដូចម្តេចជាមួយនឹងវីរុសកូវីដ១៩ ?

ក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ អ្នកដែលមានជំងឺ សួតរ៉ាំរ៉ៃ ឬក៏ជំងឺហឺត ងាយនឹងទទួលរងនៃវីរុសមួយនេះ ជាងមនុស្សផ្សេងទៀត ។

ដូច្នេះតើគួរធ្វើយ៉ាងដូម្តេច ទើបអាចចៀសផុសពីការឆ្លងបាន ? លោកវេជ្ជបណ្ឌិត ហ្ស៊ី ស៊ីយី ប្រធានមជ្ឈមណ្ឌលវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកសួត នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំង បានផ្តល់យោបល់ថាៈ

១. អ្នកគួរតែព្យាយាម ចៀសវាងការទៅមន្ទីរពេទ្យ ក្នុងអំឡុងពេលមានការរាលដាល នៃវីរុសកូវីដ១៩ នេះ ជំនួសដោយការទាក់ទងជាមួយគ្រូពេទ្យ តាមផ្នែកសេវាកម្មអនឡាញវិញ ។

២. កុំធ្វើការផ្លាស់ប្តូរគម្រោងព្យាបាល ឬថ្នាំដោយមិនបានពិភាក្សា ជាមួយគ្រូពេទ្យជាមុន ។ 

៣.អ្នកត្រូវតែធ្វើតាមការណែនាំ ឲ្យបានជាប់ជាកំហិត ដូចជាកាត់បន្ថយការចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស និងលាងសម្អាតដៃឲ្យបានទៀតទាត់ និងប្រុងប្រយ័ត្នបំផុត។

សម្រាប់អ្នកដែលមានជំងឺដូចដែលបានរៀបរាប់ខាងលើ ការចេញក្រៅផ្ទះ ជាពិសេសការចេញទៅកាន់មន្ទីរពេទ្យ នឹងងាយបន្ថែមហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសផ្សេងៗទៀត មិនថាតែរីរុសកូវីដ១៩ នោះទេ ដូច្នេះត្រូវការពារខ្លួនឲ្យបានជាប់ជានិច្ច ៕ ប្រែសម្រួលដោយ៖ ម៉ារីណា

from: https://tnaot.com/km/m/detail/article/9137080