Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រកឃើញអ្នកស្លាប់ដោយសារវីរុសCovid-19 ដំបូងគេនៅខេត្តអយុធ្យា

បុរសជនជាតិម៉ូស្លីមអាយុ ៦០ឆ្នាំម្នាក់ដែលត្រឡប់មកពីពិធីសាសនានៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី៣ ខែមេសាបានស្លាប់នៅមន្ទីរពេទ្យខេត្ត Ayutthaya កាលពីល្ងាចថ្ងៃអង្គារ។ គាត់ជាអ្នកស្លាប់មុនគេបង្អស់ដោយសារវីរុសកូរ៉ូណានៅក្នុងខេត្តនេះ។ 

មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ Covid-19 របស់ខេត្តនៅថ្ងៃពុធនេះបានរាយការណ៍ថា បុរសនោះមានដើមកំណើតនៅស្រុក Phachi ត្រូវបានគេរក្សាទុកនៅមណ្ឌលមួយក្នុងស្រុក Muang នៅពេលគាត់ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញ។ គាត់បានធ្វើតេស្តនិងទទួលបានលទ្ធផលវិជ្ជមាន ហើយគេក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យខេត្ត Ayutthaya។ ស្ថានភាពគាត់កាន់តែយ៉ាប់យ៉ឺនទៅៗ ហើយគាត់បានទទួលមរណភាពនៅល្ងាចថ្ងៃអង្គារ។ បុរសនោះក៏ធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែម លើសឈាមនិងជំងឺតម្រងនោមផងដែរ។

រូបតំណាង

Ayutthaya នៅតែមានអ្នកផ្ទុកវីរុស Covid-19 ចំនួនប្រាំនាក់ទៀតដែលកំពុងទទួលការព្យាបាល។ មជ្ឈមណ្ឌលថែទាំអ្នកជំងឺបានរាយការណ៍ថា បួននាក់ក្នុងចំណោមពួកគេបានធូរស្បើយគួរឱ្យកត់សម្គាល់ ហើយម្នាក់ទៀតមិនទាន់មានសញ្ញាអ្វីគួរឱ្យកត់សម្កាល់ឡើយ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9137011