Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នាំនេះវត្តភាគច្រើននៅភ្នំពេញអត់មានសម្ភារៈគ្រឿងឧបភោគបរិភោគចែកជូនជនទីទល់ក្រដូចឆ្នាំទៅទេ

កង្វះខាតទេយ្យទាននិងគ្រឿងឧបភោគបរិភោគ នៅតាមបណ្តាវត្តជាច្រើននៅរាជធានីភ្នំពេញ បានធ្វើឱ្យព្រះគ្រូចៅអធិការវត្តនីមួយៗ សម្រេចចិត្តលុបចោលគម្រោងបរិច្ចាកទេយ្យទាន និងគ្រឿងបរិភោគ ទៅកាន់ជនទីទាល់ក្រ ឬខាងកាកបាទក្រហម ដែលខុសពីកាលចូលឆ្នាំមុនៗ។ 

ជាមួយគ្នានេះ ព្រះគ្រូចៅអធិការវត្តជាច្រើនអង្គ ដែលគង់នៅតាមវត្តផ្សេងៗគ្នា បានលើកឡើងពីមូលហេតុដែលនាំឱ្យមានការខកខានមិនបានចែករំលែកទេយ្យទាន និងគ្រឿងបរិភោគក្រៀមៗ ដែលអាចរក្សាទុកបានយូរ ទៅកាន់កាកបាទក្រហមកម្ពុជា និងទៅកាន់អាជ្ញាធដែនដី ដែលមានមេភូមិ ឃុំឬចៅសង្កាត់ជាដើមនេះ។

យោងតាមព្រះសតិបាលោ ភិក្ខុសុខ សុផៃ គង់នៅវត្តគល់ទទឺង បានមានព្រះថេរដិកាថា កាលពីឆ្នាំមុនៗ វត្តមានគម្រោងចែកអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស និងទឹកផ្លែឈើ មីកេស ទៅកាន់ទីកន្លែងផ្សេងៗ ដែលមានជនក្រីក្រ។

ព្រះអង្គភិក្ខុសុខ សុផៃបានបន្តព្រះថេរដីកាថា សភាពជាក់ស្តែងនៅក្នុងឆ្នាំនេះ គឺមិនមានទេយ្យទានច្រើនទេ ដោយសារគេបិទការជួបជុំ ដូច្នេះញាតិញោមពុទ្ធបរិស័ទ ក៏មិនសូវចេញក្រៅដែរ ពិសេសគឺវត្តអារាមនេះតែម្តង ដែលធ្វើឱ្យទេយ្យទាននិងគ្រឿងបរិភោគផ្សេងៗទៀតមិនសូវសំបូរ។

ព្រះភិក្ខុ សុខ សុផៃបានបញ្ជាក់ថេរដីកាថា៖«តាមតម្រូវការ ដូចថាព្រះសង្ឈនៅក្នុងវត្តលោកត្រូវការប្រើប្រាស់ច្រើនដែរ (អ៊ី)ចឹងបើព្រះសង្ឃលោកប្រើប្រាស់ច្រើនមានន័យថា តម្រូវការលោកច្រើន(អ៊ី)ចឹង បើចេញទៅក្រៅទៀតមានន័យថាអាចនិងខ្វះក្នុងវត្ត។ (អ៊ី)ចឹង គឺមិនអាចបញ្ចេញក្រៅបានទេមានន័យថាទុកផ្គត់ផ្គង់សម្រាប់ព្រះសង្ឃក្នុងរយៈពេលយូរទៅទៀត(អ៊ី)ចឹងទៅ»។

ស្រដៀងគ្នាផងដែរ សម្រាប់វត្តទួលទំពូងឆ្នាំនេះ ក៏មិនបានយកទេយ្យទានទៅបរិច្ចាកជូនកាកបាទក្រហម និងតាមភូមិ ឃុំសង្កាឡើយ។

បើតាមព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្ត​ មណិរតនារាម ហៅវត្តទួលទំពូងបានមានថេរដីកាថា៖«ព្រះសង្ឃនៅវត្តទួលទំពូងតែងតែធ្វើការបរិច្ចាករាល់ឆ្នាំ ខណៈពេលចប់កម្មវិធីហើយគឺមួយផ្នែកត្រូវតែទៅដល់អាជ្ញាធរ ប៉ុន្តែឆ្នាំនេះខុសឆ្ងាយ អត្មាក្នុងនាមជាអ្នកគ្រប់គ្រងវត្តឆ្នាំនេះប្រហែលជាអាចទុកសម្ភារៈនេះសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃទូទៅសិនដែលប្លែកពីឆ្នាំទៅបន្តិច»។

បើយោងតាមសេចក្តីប្រកាសរបស់ព្រះរាជសង្ឃបួរ គ្រី កាលពីពេលថ្មីៗនេះ គឺបានហាមឃាត់មិនឱ្យមានការជួបជុំគ្នានៅក្នុងវត្តអារាម ឬការរៀបចំពិធីកម្មតាមបែបសាសនាឡើយ ដើម្បីចូលរួមអនុវត្តបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9136982