ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ នឹងរៀបចំទំនាក់ទំនងតាមវីដេអូពីចម្ងាយជាមួយអ្នកដឹកនាំ G7 នៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការរីករាលដាលនៃវីរុសកូរ៉ូណា។
លោក Trump ដែលជាប្រធាន G7 នៅឆ្នាំនេះបានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅឯកន្លែងវិស្សមកាលប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland នៅខែមិថុនាប៉ុន្តែត្រូវបានលុបចោលវិញដោយសារតែមានជំងឺរាតត្បាតកូរ៉ូណាមករំខាន។ ប្រទេសទាំងប្រាំពីររួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស អ៊ីតាលី ជប៉ុន និងអាល្លឺម៉ង់សុទ្ធតែជាប្រទេសដែលត្រូវរងគ្រោះដោយសារវីរុសកូរ៉ូណាធ្ងន់ធ្ងរ។ អ្នកនាំពាក្យលោក Judd Deere បានមានប្រសាសន៍ថាលោក Trump បាននិយាយជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារអំពីកិច្ចពិភាក្សាក្នុងក្រុម G7 ក្រោមប្រធានបទ«កិច្ចខិតខំប្រឹងប្រែងដើម្បីកម្ចាត់ជំងឺរាតត្បាតនិងការស្តាសេដ្ឋកិច្ចពិភពលោកឡើងវិញ»។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានចេញពីមន្ទីរពេទ្យក្នុងសប្តាហ៍នេះបន្ទាប់ពីទទួលការព្យាបាលវីរុសកូរ៉ូណាដែលបានធ្វើឱ្យគាត់ស្ថិតនៅក្នុងមណ្ឌលថែទាំអស់រយៈពេលជាច្រើនថ្ងៃ។
រូបតំណាង
លោក Deere បានមានប្រសាសន៍ថា« G7 កំពុងស្វះស្វែងរកវិធីសាស្រ្តដើម្បីដោះស្រាយវិបត្តិនៅទូទាំងតំបន់ជាច្រើនរួមមានសុខភាព ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។ សម័យប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា គឺជាសន្និសីទលើកទីមួយដែលមេដឹកនាំ G7 បានជួបគ្នាតាមរយៈវីដេអូពីចម្ងាយដើម្បីរកវិធីសាស្ត្រកម្ចាត់វីរុសរាតត្បាតកូរ៉ូណា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD