លោក Xu Jianfang សាស្រ្តាចារ្យ មកពីរដ្ឋបាលទូទៅ នៃកីឡាចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ប្រសិនបើអ្នកធ្វើលំហាត់ប្រាណនៅផ្ទះ អ្នកមិនចាំបាច់ធ្វើលំហាត់ប្រភេទ (HIIT) ក្នុងរយៈពេលយូរពេកនោះទេ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន អ្នកគួរតែបញ្ឈប់ការធ្វើលំហាត់ប្រាណនោះភ្លាមៗ ។
ការធ្វើលំហាត់ប្រាណប្រភេទ High-intensity Interval Training (HIIT) ការហ្វឹកហាត់ចន្លោះប្រហោងខ្ពស់ គឺជាវិធីសាស្រ្តដ៏ល្បីមួយ ដើម្បីដុតជាតិខ្លាញ់ក្នុងការធ្វើលំហាត់ប្រាណក្នុងរយៈពេលខ្លី ប៉ុន្តែមានប្រសិទ្ធិភាពខ្លាំង។
ដោយពឹងផ្អែកទៅលើអាយុ និងទម្លាប់នៃការធ្វើលំហាត់ប្រាណ ដូច្នេះការធ្វើលំហាត់ប្រាណគួរតែមានទម្រង់ខុសៗគ្នា ទៅតាមអាយុរបស់ពួកគេផងដែរ។
ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អ ជាទូទៅពួកគេតែងតែធ្វើលំហាត់ប្រាណ ប្រភេទ (HIIT) គឺជាមធ្យោបាយដ៏ល្អ ដើម្បីពង្រឹងមុខងារបេះដូង និងសួតឲ្យប្រសើរឡើង ប៉ុន្តែមិនត្រូវហាត់ឲ្យហួសរយៈពេលមួយម៉ោង។
ការហាត់ប្រាណប្រភេទ (HIIT) មិនតម្រូវឱ្យមានឧបករណ៍ណាមួយនោះទេ ហើយវាផ្តល់ភាព ងាយស្រួលសម្រាប់អ្នក ដែលមិនអាចទៅហាត់ប្រាណនៅខាងក្រៅ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ។
ចំពោះមនុស្សចាស់ និងក្មេងៗ គួរតែធ្វើលំហាត់ប្រាណដែលមានលក្ខណៈស្រាលៗ ហើយត្រូវមានការសម្រាកឲ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលហាត់ប្រាណ ៕ ប្រែសម្រួលដោយ៖ ម៉ារីណា