Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងត្បូង​ចាប់ផ្តើមបោះឆ្នោតសភាជាផ្លូវការ ខណៈអ្នកឆ្លងកូវីដ-១៩ថយចុះ៣ថ្ងៃជាប់គ្នា

នៅវេលាម៉ោង​៦ព្រឹក ថ្ងៃទី​១៥ ខែមេសា (ម៉ោងក្នុងតំបន់)​ ទីតាំងបោះឆ្នោត ទាំង​១៤ ៣៣០​កន្លែង នៅទូទាំងប្រទេសកូរ៉េខាងត្បូង បានបើកទ្វារ​ស្វាគមន៍ពលរដ្ឋ ចូលមកបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី២១ ក្នុងបរិបទ នៃប្រទេសទាំងមូល​កំពុងតែប្រយុទ្ធប្រឆាំង​នឹងរោគរាតត្បាត Covid-19 ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង (NEC)​ បានឲ្យដឹងថា ចំនួនពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោត មានរហូតដល់ទៅ​៤៤លាននាក់ ហើយលទ្ធផលបោះឆ្នោត នឹងត្រូវប្រកាសនៅព្រឹក ថ្ងៃទី​១៦ ខែមេសា​។

បើគិតដល់វេលាម៉ោង៩ព្រឹក ត្រូវនឹង «ម៉ោង​១១ម៉ោង នៅកម្ពុជា»  មានពលរដ្ឋ​ប្រមាណ​៣,៥៤លាននាក់បានបោះឆ្នោតរួចរាល់ ។​ បើតាម NEC បានឲ្យដឹងថា ចំនួនពលរដ្ឋ​ទៅ​បោះឆ្នោត នាពេលនេះ មិនរាប់បញ្ចូលទាំងអ្នកទៅបោះឆ្នោត មុនពេលកំណត់នោះឡើយ។​ការបោះឆ្នោតមុនកំណត់ បានធ្វើឡើង កាលពីថ្ងៃទី​១០ និង​១១ ខែមេសា កន្លងមក ដោយ​មានពលរដ្ឋទៅបោះឆ្នោត រហូតដល់ទៅ​២៦,៦៩ភាគរយ។

ក្នុងចំណោមកៅអីទាំង​៣០០ នៅក្នុងសភា ក្នុងនោះមាន​២៥៣កៅអី បោះផ្ទាល់។ ចំណែក​៤៧កៅអីទៀត គិតទៅតាមចំនួនសន្លឹកឆ្នោតគាំទ្ររបស់បេក្ខភាពនីមួយៗ។ ការ​បោះឆ្នោត​លើកនេះដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ​២០២០។

បច្ចុប្បន្នកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ថ្មី តែ​២៧នាក់ប៉ុណ្ណោះ​ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ក្នុងប្រទេសនេះ កើនឡើងដល់​ជាង​១០៥០០នាក់។ នេះជាការ​ឆ្លងទាបបំផុត ក្នុងរយៈពេល​៣ថ្ងៃជាប់គ្នា ដោយមានអ្នកឆ្លងតិចជាង​៣០នាក់ ក្នុងមួយថ្ងៃ៕ប្រែសម្រួល​ដោយ៖MEO

from: https://tnaot.com/km/m/detail/article/9136391