Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥន្ធនូបញ្ច្រាស់​បង្ហាញខ្លួននៅលើទឹកដីអង់គ្លេស

ពលរដ្ឋអង់គ្លេសបានមើលឃើញស្នាមញញឹមពីលើមេឃហើយ គឺឥន្ធនូបញ្ច្រាស់ ត្រូវបានពលរដ្ឋ អង់គ្លេស ចាត់ទុកថាជាសញ្ញាល្អ បំផុត​ហើយអង់គ្លេសនឹងឆ្លងផុតទុក្ខសោក ក្នុងពេលឆាប់ៗនេះ។

នេះជាអភូតហេតុមិនធ្លាប់បានឃើញតាំងពីដើមមក មិនដែលមានរឿងរ៉ាវ ឥន្ធនូ បញ្ច្រាស់​ជើងឡើងលើនោះឡើយ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ​ មានឥន្ធនូ​ បញ្ច្រាស់ ត្រូវបានគេមើលឃើញនៅក្នុងដែនអាកាស Yorkshire  ប្រទេសអង់គ្លេស។

សរព័ត៌មាន BBC  នៅថ្ងៃទី​១៥ខែមេសា បានផ្សាយថា ឥន្ធនូបញ្ច្រាស់ មានឈ្មោះវិទ្យាសាស្ត្រថា circumzenithal arc ។ ប៉ុន្តែឥន្ធនូ បញ្ច្រាស់ បែបនេះគឺតែងតែកើតឡើង ក្នុងរយៈពេលខ្លីបំផុត ​មិនដូចជាឥន្ធនូធម្មតានោះឡើយ ទាំងនោះហើយទើបយើងមើលមិនឃើញ។

ស្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដែលជាគ្រូបង្រៀនមធ្យោមសិក្សា​ Glusburn ​នៅជិត​ Keighley ជាអ្នកមើលឃើញ​ ឥន្ធនូ ខាងលើ ហើយ​បាន​បង្ហាញដល់ សិស្ស ពីអភូតហេតុ​ដ៏កម្រខាងលើ​។ សិស្ស ទាំងអស់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដោយមិនធ្លាប់បានឃើញនោះឡើយ៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9136018