ក្របខណ្ឌ Premier League អាចនឹងបញ្ចប់រដូវកាលនេះ ប្រើពេលត្រឹម៣៥ថៃ្ង ដោយតម្រូវឲ្យក្លឹបលេង២ប្រកួត ក្នុងមួយសប្ដាហ៍ នៅពេលដែលការប្រកួតបើកឡើងវិញ។
របៀបចំការប្រកួតជាច្រើន ដែលត្រូវបានលើកឡើង ធើ្វយ៉ាងណាដើម្បីឲ្យក្របខណ្ឌកំពូលរបស់អង់គ្លេសនេះ បានបញ្ចប់ឲ្យទាន់រដូវកាលនេះ ក្រោយពីជំងឺ coronavirus បានរាលត្បាតទូទាំងពិភពលោក។
គំរោងចុងក្រោយ បើតាមសារព័ត៌មាន The Telegraph បានរាយការណ៍ថា លីគអាចនឹងប្រើពេលត្រឹម៣៥ថៃ្ង ដោយសង្ឃឹមនឹងអាចចាប់ផ្ដើមនាដើមខែមិថុនា ខណ: ក្លឹបតម្រូវឲ្យលេង២ប្រកួត ក្នុងមួយអាទិត្យ ប្រើពេលចំនួន៥សប្ដាហ៍ ដើម្បីបញ្ចប់រដូវកាល និងមិនមានអ្នកទស្សនាឡើយ៕
ប្រភព៖ Sportbibble