ភ្នំពេញ៖ ជនសង្ស័យទាំង ០៣នាក់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ត្រូវបានកម្លាំងនគបាលនៃអធិការរដ្ឋានខណ្ឌសែនសុខ បញ្ចូនទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។ កាលបញ្ចូនខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមេលា ឆ្នាំ២០២០។
ជនសង្ស័យទាំង ០៣ នាក់ដែលជាប់ពាក់ព័ន្ធនឹងករណី ០៣ផ្សេងគ្នានោះ រួមមានដូចជា៖
-ករណីទី១ ៖ គាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ
-ករណីទី២ ៖ ប្រើប្រាស់សារធាតុញៀនខុសច្បាប់
-ករណីទី៣ ៖ រក្សាទុកនូវសារធាតុញៀន
បើយោងតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។ ជនសជនសងជនសង្ស័យទាំង ០៣នាក់ខាងលើនេះបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ នាថ្ងៃនេះតែម្តង៕ ដោយ៖ ភាព