Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហួសចិត្ត រចនា រ៉ាវាឌី នៅផ្ទះយូរពេក បែកគំនិតយកភួយខ្នើយ ច្នៃធ្វើសម្លៀកបំពាក់

ខណៈប្រទេសកម្ពុជាកំពុងតែប្រឈមបញ្ហាកូវីដ១៩ វាយលុក រាជរដ្ឋាភិបាល បានប្រកាស និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដោយឲ្យផ្អាកមានការជួបជុំគ្នាមួយរយៈ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃជាមួយជែលឬអាល់កុលជាប្រចាំ បើមិនចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ។

ទន្ទឹមជាមួយគ្នានោះដែរតារាសម្តែងកញ្ញា រចនា រ៉ាវាឌី ក្រោយពីបាននៅតែផ្ទះយូរថ្ងៃពេក មិនបានចេញទៅក្រៅផ្ទះដោយសារជំងឺកូវីដ១៩  រាតត្បាត តារាស្រីរូបនេះអផ្សុកពេក បែកគំនិត បានយកភួយ ខ្នើយមកច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ និងថតបង្ហាញស្ទីលប្លែកៗ បង្ករឲ្យបរិយាកាសមានភាពសប្បាយរីករាយ និងបំបាត់ភាពធុញថប់ពេលនៅផ្ទះ។

ក្រោយពីឃើញកញ្ញា រចនា រ៉ាវាឌី យកភួយ ខ្នើយ មកស្លៀកបែបនេះ អ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍ហួសចិត្ត និងអស់សំណើច ។ តែទោះបីជាយ៉ាងណាមហាជនបានកោតសរសើរពីគំនិតច្នៃប្រឌិតរបស់នាង ព្រោះក្នុងនាមជាតារាល្បីត្រូវធ្វើអ្វីឲ្យប្លែក មិនដដែល៕

អត្ថបទដោយ៖ សុក លក្ខិណា​

from: https://tnaot.com/km/m/detail/article/9135849